ព័ត៌មាន

បើកសន្និបាតលើកទី១៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២


លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញថ្លែងមតិបើកសន្និបាត។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សន្និបាតលើកទី១៣គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២បានប្រារព្ធធ្វើឡើងនៅរដ្ឋធានី ហាណូយ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong។

អញ្ជើញថ្លែងមតិបើកសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យមជ្ឈឹមធ្វើការស្រាវជ្រាវ ពិភាក្សា វាយតម្លៃ ដោយសត្យានុម័តនិងគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមចាប់តាំងពីដើមឆ្នាំមក ហើយព្យាករណ៍លទ្ធផលទូទាំងឆ្នាំ២០២០ ព្រមទាំង ចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវលទ្ធផល ស្នាដៃដែលទទួលបាន ក៏ដូចជារាល់ កំហិត ចំណុចអន់ខ្សោយដែលនៅសេសសល់ មូលហេតុនិងមេរៀនបទ ពិសោធន៍ផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានក្រើនរំលឹកថា ត្រូវការស្រាវជ្រាវ វិភាគឲ្យបានហ្មត់ចត់ ព្យាករណ៍ដោយ ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រអំពីស្ថានភាពក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២០ និង ឆ្នាំ២០២១ ឆ្នាំ២០២២ វាយតម្លៃឲ្យបានត្រឹមត្រូវចំពោះលទ្ធផលនៃការអនុវត្ត ភារកិច្ច គោលដៅសំខាន់ៗក្នុងឆ្នាំ២០២០ លទ្ធផលអនុវត្តផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម៥ឆ្នាំដំណាក់កាល២០១៦-២០២០។ ពីនោះ ដាក់ចេញ គោលដៅ ភារកិច្ចនិងដំណោះស្រាយសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០២១ និងឆ្នាំក្រោយៗទៀតដោយ ព្យាករណ៍ករណីនានាដើម្បីត្រៀមវិធានការឆ្លើយតប រួមទាំងករណីអាក្រក់បំផុតផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ផ្ដោតសំខាន់ទៅលើការវិភាគយ៉ាងជ្រាលជ្រៅ វាយតម្លៃយ៉ាងត្រឹមត្រូវ ចំពោះផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងការប្រែប្រួលធំៗនៃទីផ្សារពិភពលោកទៅលើការអនុវត្តគោលដៅ ភារកិច្ចក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសយើង។ ទន្ទឹមនឹងនោះ ធានាសកម្មភាពផលិតកម្ម អាជីវកម្ម បង្កើត ការងារធ្វើនិងប្រភពចំណូលសម្រាប់ពលករ ធានាសន្តិសុខសង្គម សុខុ មាលភាពសង្គម ស្ដារសន្ទុះកំណើនឡើងវិញជាជំហានៗ ធានាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច លើកកំពស់គុណភាពកំណើននិងលក្ខណៈចីរភាពក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គម រក្សារឹងមាំនូវស្ថិរភាពនយោបាយ បរិយាកាសសុខសន្តិភាពនិងងាយ ស្រួលដើម្បីកសាងនិងការពារមាតុប្រទេសផងដែរ”។

យោងតាមរបៀបវារៈ សន្និបាតលើកនេះនឹងពិភាក្សាអំពី៖ ស្ថានភាព សេដ្ឋកិច្ចសង្គមឆ្នាំ២០២០ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ បន្ត សុក្រិតសេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស ការងារកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ព្រមទាំង ខ្លឹមសារសំខាន់ផ្សេងៗទៀត។ សន្និបាតនឹងបិទបញ្ចប់នាថ្ងៃទី១០ តុលា ឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top