នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសម័យប្រជុំបើក និងសម័យប្រជុំពេញអង្គនៃ វេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគ សម័យឌីជីថល"។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៥។ (រូបថត៖ VOV)
ថ្លែងនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ពី ទស្សនៈដ៏ខ្ជាប់ខ្ជួននិងបន្តបន្ទាប់របស់វៀតណាមក្នុងដំណើរការ "ផ្លាស់ប្តូរបៃតងក្នុង យុគសម័យឌីជីថល" ដែលថា ការអភិវឌ្ឍទាំងអស់សុទ្ធតែយកមនុស្ស ប្រជាជន និង សហគ្រាសជាស្នូល កម្មវត្ថុ គោលដៅ កម្លាំងចលករ និងធនធាន។ លោកនាយករដ្ឋ មន្ត្រីបានអះអាងថា វេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់អំពី បញ្ញារួមបញ្ចូលគ្នា ចក្ខុវិស័យចែករំលែក និងសកម្មភាពរីកសាយភាយរបស់វៀតណាម រួមជាមួយសហគមន៍អន្តរជាតិ៖
“ចំណុចសំខាន់នៃវេទិកាលើកនេះគឺការរួមបញ្ចូលគ្នានៃបញ្ញា ចក្ខុវិស័យនៃសកម្មភាព ប៉ុន្តែរីកសាយភាយផលប្រយោជន៍ និងបង្កើតកម្លាំងចលករសម្រាប់មនុស្សគ្រប់ គ្នា រួមជាមួយវៀតណាម រួមជាមួយសហគមន៍អន្តរជាតិ ដើម្បីជម្នះលើបញ្ហាប្រឈម ជម្នះលើការលំបាកបច្ចុប្បន្ន បង្កើតបរិយាកាសប្រកបដោយចីរភាព បរិយាប័ន្ន និង មនុស្សសាស្ត្រសម្រាប់ប្រទេសទាំងអស់ ដៃគូទាំងអស់ សហគ្រាសទាំងអស់ និង សម្រាប់យើងម្នាក់ៗ”។
លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកផងដែរថា កិច្ចពិភាក្សា និងកិច្ចសន្ទនាក្នុង ក្របខ័ណ្ឌនៃវេទិកានេះ ត្រូវតែឆ្ពោះទៅរកគោលដៅតែមួយ៖ ស្វែងរកដំណោះសាយ ជារបកគំហើញ ដើម្បីជំរុញដំណើរការកំណើនបៃតង លើកកម្ពស់នវានុវត្តន៍ ព្រមទាំង ធានាបាននូវដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងបរិយាប័ន្ន «មិនទុកនរណាម្នាក់នៅពីក្រោយក្នុងការផ្លាស់ប្តូរបៃតងនៃយុគសម័យឌីជីថល» នោះឡើយ៕