ព័ត៌មាន

បើកវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០២៣

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ) ប្រធានរដ្ឋ សភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា សេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ “លើកកំពស់សមត្ថភាពផ្ទៃក្នុង បង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព”។ ក្រៅពីការ ចូលរួមដោយផ្ទាល់ពីគណៈប្រតិភូប្រហែល ៤៥០ នាក់ វេទិកាក៏ត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយនឹងវិទ្យាស្ថាននិងសាកលវិទ្យាល័យចំនួន ៦ ក្នុងប្រទេស។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា។ (រូបថត៖ VOV)

អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា៖ វេទិកាសេដ្ឋកិច្ចសង្គមវៀតណាមគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់រដ្ឋសភា ជាមធ្យោបាយដ៏សំខាន់ដើម្បីប្រមូលផ្តុំ និងពង្រីកយ៉ាងទូលំទូលាយនូវ ប្រាជ្ញា ភាពក្លៀវក្លា និងការទទួលខុសត្រូវរបស់សមាជិកសភា ប្រជាជន អ្នកបោះឆ្នោត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ជួរសហគ្រាសនិងសហគ្រិននៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកទៅក្នុងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងសេចក្តីសម្រេចរបស់រដ្ឋសភា។ បន្ទាប់ពីរំលេចសមិទ្ធិផលសេដ្ឋកិច្ចដែលប្រទេសជាតិសម្រេចបាននោះ លោក ប្រធានរដ្ឋសភាក៏បានលើកឡើងពីការលំបាកដែលវៀតណាមកំពុងជួបប្រទះដូចជា៖ ភាពធន់នៃសហគ្រាសជាច្រើនបានឡើងដល់ដែនកំណត់ ការបញ្ជាទិញជាច្រើនត្រូវ កាត់បន្ថយ ប្រតិបត្តិការផលិតកម្ម និងអាជីវកម្មជួបការលំបាក ជាពិសេសទីផ្សារ នាំចេញ លំហូរសាច់ប្រាក់ ការកៀរគរដើមទុន សម្ពាធពីការសំណូមពរនៃទីផ្សារ និងដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព... លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា៖

“ពីតថភាពនៃការងើបឡើងក្នុងអំឡុងពេលជំងឺរាតត្បាតនៅពេលដែលជួបការលំបាកនិងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក មេរៀនមួយក្នុង ចំណោមមេរៀនសំខាន់បំផុតនោះគឺការកសាង និងពង្រីកធនធានផ្ទៃក្នុងយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងអស្ថិរភាពនៃកត្តាខាងក្រៅ។ យើងត្រូវតែពង្រឹង និងពង្រីក "កម្លាំងផ្ទៃក្នុង" ឆ្លៀតយកនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវ "កម្លាំងខាងក្រៅ" ដើម្បីសម្របខ្លួន និងអភិវឌ្ឍន៍។ នេះត្រូវបានចាត់ទុកជាភារកិច្ចជួរ មុខនិងយូរអង្វែង ជាពិសេសក្នុងបរិបទ និងស្ថានភាពថ្មី ដោយមានការប្រែប្រួលជា ច្រើន និងហានិភ័យកាន់តែកើនឡើង។ វៀតណាមត្រូវផ្តោតលើការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង រួមទាំងក្នុងរយៈពេលខ្លី មធ្យមនិងយូរអង្វែង”។

បន្ទាប់ពីពិធីបើក បានប្រព្រឹត្តទៅសម័យប្រជុំក្រោមប្រធានបទ "បង្កើនកម្លាំង ផ្ទៃក្នុង ដោះសោធនធាន ជួយទ្រទ្រង់សហគ្រាសជំនះលើការលំបាក"។ លោក Jochen Schmittmann តំណាងអចិន្រ្តៃយ៍នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំ ប្រទេសវៀតណាម បាននិយាយថា នៅពេលអនាគត សេដ្ឋកិច្ចវៀតណាមនឹងងើប ឡើងវិញ ជាពិសេសការនាំចេញ និងសញ្ញាវិជ្ជមានពីទីផ្សារអចលនទ្រព្យ។ ទោះជា យ៉ាងនេះក្ដី វៀតណាមនឹងរងផលប៉ះពាល់ដោយការបាក់ដាច់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សកល និងការធ្លាក់ចុះនៃតម្រូវការទំនិញ។ ដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយ ឆ្លើយតបឲ្យបានសមស្រប រួមទាំងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹងនាពេល ខាងមុខ៕


top