ព័ត៌មាន

បើកវេទិកាបញ្ញវន្តវ័យក្មេងវៀតណាមសកលលើកទី៦ឆ្នាំ២០២៥

វេទិកាបញ្ញវន្តវ័យក្មេងវៀតណាមសកលលើកទី៦ បានបើកនាព្រឹកថ្ងៃទី១៩ ខែកក្កដា នៅទីក្រុងហាណូយ។ ដោយមានប្រធានបទ “បញ្ញវន្តវ័យក្មេងវៀតណាមជា សកល រួមចំណែកជួយប្រទេសជាតិឈានចូលយុគសម័យថ្មី” វេទិកានេះមានការ ចូលរួមពីបញ្ញវន្តវ័យក្មេងឆ្នើមជាង២០០នាក់នៅទាំងក្នុង និងក្រៅប្រទេស ដែល តំណាងឱ្យវិស័យសំខាន់ៗជាច្រើន។
ការបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់និងគណៈប្រតិបត្តិកិច្ចពិភាក្សានៃវេទិកាបញ្ញវន្តវ័យក្មេងវៀតណាមសកល ឆ្នាំ២០២៥។ (រូបថត៖ Minh Duc/VNA)

វេទិកានេះគឺជាកាណាល់ផ្លាស់ប្តូររវាងបញ្ញវន្តវ័យក្មេងវៀតណាម នៅក្នុងនិងក្រៅប្រទេសដើម្បីពិភាក្សាអំពីចក្ខុវិស័យ បេសកកម្ម តួនាទី និងសមត្ថភាពរួមចំណែករបស់ ជួរបញ្ញាវ័ន្តវ័យក្មេងវៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ របស់វៀតណាមជាមួយតំបន់និងពិភពលោក។ ជាពិសេស ពិភាក្សានិងស្នើយន្តការទាក់ទាញប្រើប្រាស់អ្នកមានទេពកោសល្យយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តបញ្ញវន្តវ័យ ក្មេងវៀតណាម ឲ្យខិតខំប្រឹងប្រែងរួមចំណែកដល់ការផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ ថ្លែងសុន្ទរកថានៅទីនេះ លេខាមជ្ឈិមសម្ព័ន្ធយុវជនលោក Nguyen Tuong Lam បានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំមានបំណងចង់តភ្ជាប់ធនធានចំណេះដឹង របស់យុវជនវៀតណាមជុំវិញពិភពលោកជាមួយនឹងគ្រឹះស្ថានស្រាវជ្រាវ ក្រុមហ៊ុន សហគ្រាស ដើម្បីបង្កើតស្ពាន តភ្ជាប់ និងការសម្របសម្រួលជាក់លាក់ដែលស្ដែងចេញពីការធ្វើពលកម្ម ផលិតកម្ម ជាក់ស្តែង តម្រូវការអាជីវកម្មរបស់អង្គភាព និងវិទ្យាស្ថានស្រាវជ្រាវដែលបញ្ជា ទិញជាមួយបញ្ញវន្តវ័យក្មេង។ ពីនោះ អ្នកទាំងអស់គ្នាអាចពង្រីកបញ្ញារបស់ខ្លួន ក្នុង ការរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសជាតិ”។

នៅក្នុងវេទិកានេះ គណៈប្រតិភូបានពិភាក្សាលើខ្លឹមសារចំនួន ៤ ក្រុម៖ ការ អនុវត្តបញ្ញាសិប្បនិមិត្ត (AI) និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់ផលិតភាពការងារ; ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្សាភ្ជាប់នឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព; ការសម្របខ្លួនប្រកបដោយចីរភាពទៅនឹងបញ្ហា ប្រឈមនៃការផ្លាស់ប្តូរសកល; ការអភិវឌ្ឍមូលដ្ឋានគ្រឹះវប្បធម៌ និងអប់រំក្នុងយុគ សម័យថ្មី៕


top