ព័ត៌មាន

បើកមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២

ខេត្ត Khanh Hoa សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ១០ ម៉ឺននាក់មកទស្សនា សិក្សាស្វែងយល់ និងទិញទំនិញ។
  មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២  
 

នាយប់ថ្ងៃទី ១៦ មិថុនា មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២២ក្រោមប្រធានបទ “Nha Trang Khanh Hoa - តភ្ជាប់ក្រអៅបេះដូង” ត្រូវបានបើកជាផ្លូវការនៅទីក្រុង Nha Trang។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ស្តង់ទេសចរណ៍ និងពាណិជ្ជកម្មចំនួន ២០០។

ដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន ខេត្ត Khanh Hoa សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ១០ ម៉ឺននាក់មកទស្សនា សិក្សាស្វែងយល់ និងទិញទំនិញ។ ផ្នែកទេសចរណ៍ខេត្ត Khanh Hoa កំពុងបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា នៅពេលដែលក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរជាតិជាច្រើនក្នុងរដូវក្តៅឆ្នាំនេះ។

ក្នុងក្របខ័ណ្ឌមហោស្រពនេះក៏មានសកម្មភាពជាច្រើនដូចជា៖ កម្មវិធីសិល្បៈ"Nha Trang ដ៏ស្រស់ស្អាត" មហោស្រពប្រឡងសំនៀងផ្នែកទេសចរណ៍ មហោស្រពកាហ្វេ ល្បែងកម្សាន្ត កម្មវិធីសិល្បៈ Caravan និងកម្មវិធីបង្ហាញម៉ូដ និងការផ្លាស់ប្តូរតន្ត្រីផងដែរ៕


top