នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា មហាសន្និបាតបក្ខភាគ រដ្ឋសភា លើកទី ១ អាណត្តិ ២០២៥-២០៣០ បានចាប់ផ្ដើមសម័យប្រជុំជាផ្លូវការ។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ថ្លែងនៅមហាសន្និបាត។ (រូបថត៖ Le Tuyet/VOV)
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមមហាសន្និបាត។
ក្នុងសុន្ទរកថាបើកមហាសន្និបាត ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បាន លើកច្បាស់ថា ចាប់តាំងពីការបង្កើតឡើងមក បក្ខភាគរដ្ឋសភាបាន ពង្រីកស្មារតី សាមគ្គីភាព និងនវានុវត្តន៍ក្នុងការងារដឹកនាំ អនុវត្តន៍បានល្អនូវមុខងារនីតិរដ្ឋធម្មនុញ្ញ នីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ជាពិសេស បក្ខភាគរដ្ឋសភាបានដឹកនាំការសម្រេចបាននូវបរិមាណភារកិច្ចដ៏ ធំធេង អំពីការធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ និងសេចក្តីសម្រេចជាយុទ្ធ សាស្ត្រ ដែលមានអត្ថន័យប្រវត្តិសាស្ត្ររបស់បក្ស បង្កើតមូលដ្ឋានគតិយុត្តិដ៏សំខាន់ ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម កសាងប្រព័ន្ធនយោបាយ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ភាពអវិជ្ជមាន ពង្រឹងការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ដោយលើកឡើងតម្រូវការ និងភារកិច្ចក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី របស់ប្រទេសជាតិ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានបញ្ជាក់ថា៖
"ស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិកំពុង ជួបប្រទះនឹងបញ្ហាបន្ទាន់ដែល ត្រូវដោះស្រាយ។ ប្រជាជនកំពុងទន្ទឹងរង់ចាំ និងរំពឹងទុកលើការសម្រេចចិត្តរបស់បក្ស និងរដ្ឋ ដែលទាមទារឱ្យរដ្ឋសភាត្រូវបន្តផ្លាស់ប្ដូរថ្មីផ្នត់គំនិត និងវិធីសាស្រ្តការងាររបស់ខ្លួន"៕