ព័ត៌មាន

បើកពិព័រណ៍ពាណិជ្ជកម្ម OCOP និងការណែនាំផលិតផលនៅតំបន់ Tay Nguyen - Gia Lai

ពិព័រណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។


ស្តង់ឧទ្ទេសនាមផលិតផល OCOP ប្រចាំខេត្ត Binh Dinh (រូបថត៖ TTXVN)

  ស្តង់ឧទ្ទេសនាមផលិតផល OCOP ប្រចាំខេត្ត Binh Dinh (រូបថត៖ TTXVN)  

នាយប់ថ្ងៃទី ២០ ឧសភា ពិព័រណ៍ពាណិជ្ជកម្ម OCOP និងការណែនាំផលិតផលនៅតំបន់ Tay Nguyen -  Gia Lai និងពាណិជ្ជកម្មធុរកិច្ចជប៉ុនឆ្នាំ 2022 បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Pleiku ខេត្ត Gia Lai។ ចូលរួមក្នុងពិព័រណ៍នេះ មានស្តង់ចំនួន ២៥០ ដើម្បីណែនាំផលិតផល OCOP ដែលជាផលិតផលប្រចាំខេត្ត Gia Lai និងខេត្ត ក្រុងមួយចំនួនក្នុងប្រទេស; រួមជាមួយនឹងស្តង់របស់សហគ្រាសជប៉ុន និងសហគ្រាសនៃប្រទេសមួយចំនួនទៀតដែលផលិតនៅវៀតណាម។


ពិព័រណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។ ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់អាជីវកម្ម សហករណ៍ និងមូលដ្ឋានផលិតដើម្បីផ្សព្វផ្សាយ ណែនាំផលិតផល ស្វែងរកដៃគូ និងពង្រីកទីផ្សារសម្រាប់ផលិតផលប្រចាំតំបន់ ក៏ដូចជាការធ្វើពិពិធកម្មសកម្មភាពជំរុញពាណិជ្ជកម្ម  ជួបប្រាស្រ័យវប្បធម៌រវាងសហគ្រាសនៃតំបន់នានានិងជប៉ុន៕

top