ព័ត៌មាន

បើកពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦

នាយប់ថ្ងៃទី១ ខែមីនា (ថ្ងៃទី១៣ ខែមិកសិរ ឆ្នាំមមី អដ្ឋិស័ក) នៅកេរ្តិ៍ដំណែលជាតិពិសេស តំបន់ប្រាង្គតម្កល់សពនិងវិហារសក្ការៈ ស្តេចរាជវង្ស Tran (ឃុំ Long Hung ខេត្ត ហ៊ុងអៀន) គណៈ កម្មាធិការប្រជាជនខេត្តហ៊ុងអៀន បានរៀបចំពិធីបើកពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦។

ពិធីគោរពវិញ្ញាណក្ខន្ធ និងអុជធូបនៅវិហារ Vua នាយប់ថ្ងៃទី ១ ខែមីនា។ រូបថត៖ VNA

ចាប់តាំងពីឆ្នាំ២០១៤ តំបន់ប្រាង្គតម្កល់សពនិងវិហារគោរពបូជាស្តេចរាជវង្ស Tran ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស ហើយពិធីបុណ្យវិហារ Tran របស់ខេត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦ នៅខេត្តហ៊ុងអៀន ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយថ្នាក់ខេត្ត ក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនា។

ពិធីបុណ្យនេះមានសកម្មភាពស្នូលចំនួនពីរ។ ផ្នែកពិធីការ ត្រូវបានរៀបចំយ៉ាងឱឡារិកតាមពិធីកិច្ចប្រពៃណី។ ផ្នែកបុណ្យ រួមមានសកម្មភាពវប្បធម៌ សិល្បៈ កីឡា ក៏ដូចជាសកម្មភាពបម្រើប្រជាជន និងភ្ញៀវទេសចរ; ការតាំងពិព័រណ៍ ការផ្សព្វផ្សាយ និងណែនាំអំពីទេសចរណ៍ខេត្តហ៊ុងអៀន ជាដើម៕


top