ព័ត៌មាន

បើកទិវាជាតិវៀតណាមនៅ EXPO 2020 Dubai

“ទិវាជាតិវៀតណាមនៅ EXPO 2020 Dubai” បាន បើកនៅថ្ងៃទី ៣០ ខែធ្នូ ជាមួយនឹងពិធីបង្ហូតទង់ជាតិ ដែលបានធ្វើឡើងនៅទីលាន Al Wasl នៃមជ្ឈមណ្ឌល EXPO 2020 Dubai។

ពិធីបង្ហូតទង់ជាតិគឺជាផ្នែកផ្លូវការនិងដ៏ឧឡារិកបំផុតនៃទិវាជាតិសម្រាប់ប្រទេសនីមួយៗ នៅ ឯ EXPO 2020 Dubai។ ក្នុងឱកាសទិវាជាតិវៀតណាម គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជាមួយក្រសួងវប្បធម៌និងទេសចរណ៍ យុវជន UAE,  អនុស្សរណៈនៃការយោគយល់គ្នារវាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ITL World ស្តីពីការផ្សព្វផ្សាយរូបភាពវប្បធម៌ និងទេសចរណ៍វៀតណាមនៅតំបន់មជ្ឈិមបូព៌ា។ នាថ្ងៃដដែលបានប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរ “ជួបប្រាស្រ័យវៀតណាម៖ ទឹកដីនៃឱកាស”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top