ព័ត៌មាន

បើកដំណើរការស្ថាបនាទីក្រុង Da Lat ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ


 គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានប្រកាសគម្រោងការ "ស្ថាបនា ទីក្រុង Dalat ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ" (nhandan.com.vn)

 នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានប្រកាសគម្រោងការ "ស្ថាបនា ទីក្រុង Dalat ឲ្យ​ក្លាយទៅជាទីក្រុងឆ្លាតវៃ" ដំ​ណាក់កាលពីឆ្នាំ២០១៨ ដ​ល់ឆ្នាំ២០២៥។
 
គម្រោងការណ៍​នេះមានគោលដៅថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ព័ត៌មាន -ទូរគមនាគមន៍​និងមធ្យោបាយ​ផ្សេងៗទៀត ដើម្បីលើក កម្ពស់គុណភាពនៃជីវភាពរស់នៅ​​​កែលម្អប្រសិទ្ធភា​ព សកម្មភាព របស់រដ្ឋ​អំណាច​ជំរុញការអភិវឌ្ឍសេ​ដ្ឋកិច្ច - សង្គម​ ក៏ដូចជាលើកកម្ពស់​សមត្ថភាពប្រកួតប្រជែងផងដែរ។
 
គម្រោង​ការណ៍នេះបានផ្អែកលើសសរទ្រូងសំខាន់ៗចំនួន ៤ គឺ៖ អភិបាលកិច្ច ជីវភាពរស់នៅ បរិស្ថាន និង​សេដ្ឋ​កិច្ច។ គម្រោងការណ៍នេះ បានឆ្ពោះទៅរក​ការបង្កើនការទាក់ទងបែបឆ្លា​តវៃរវាងប្រ​ជាជន សហគ្រាស ​និង​រដ្ឋអំណាចឲ្យសមស្រប  ការតភ្ជា​ប់រវាងវិស័យនានាក្នុង​ទីក្រុង ក៏ដូច​ជាលើក​កំពស់​ជីវភាព​រស់​នៅ ​និង​ការ​ងារ​ផង​ដែរ។ជាមួយនឹងចក្ខុវិស័យ​ដែលត្រូវបានកំណត់ដល់ឆ្នាំ២០២៥ ​នោះ Da Lat នឹងក្លាយ​ទីជាទីក្រុង​គំរូឆ្លាត​វៃ​ ទំនើប របស់វៀតណាមក៏ដូច​ជាជាប់លំបាប់ថ្នាក់អន្តរជាតិផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top