ព័ត៌មាន

បើកដំណើរការវិថីរាត្រីបរមរាជ្យវាំង Hue

នាយប់ថ្ងៃទី ២២ មេសា នៅទីលាន Ngo Mon គណៈកម្មាធិការប្រជាជនទីក្រុង Hue និងមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌទីក្រុងបុរាណ Hue ខេត្ត Thua Thien - Hue បានប្រារព្ធពិធីបើកសម្ពោធវិថីរាត្រីបរមរាជ្យវាំង Hue។
  តូបសិប្បកម្មនៅវិថីរាត្រីនៃបរមរាជ្យវាំង (រូបថត៖ VOV)  

វិថីរាត្រីបរមរាជ្យវាំង Hue ដំណើរការពីម៉ោង ១៩ ដល់ម៉ោង ២៣ រៀងរាល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ ដោយបង្កើតជាចំណុចលេចធ្លោ នៅក្នុងរូបភាពទេសចរណ៍ Hue នៅពេលយប់។ វិថីរាត្រីបរមរាជ្យវាំង Hue គឺជាការរួមបញ្ចូលគ្នានៃផ្លូវដើរថ្មើរជើង និងកន្លែងសម្តែងសិល្បៈ កន្លែងតាំងបង្ហាញ និងការលក់ផលិតផលសិប្បកម្មប្រពៃណី ក៏ដូចជាម្ហូបអាហារប្រចាំទីក្រុង Hue។ លោក Vo Le Nhat ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា៖

“វិថីរាត្រីបរមរាជ្យវាំង Hue ប្រកបពណ៌បេតិកភណ្ឌវប្បធម៌ ហើយមានលក្ខណៈវិសេសវិសាលត្រង់ថា មានកម្មវិធីសិល្បៈនៃបេតិកភណ្ឌប្រជាប្រិយ ដើម្បីរួមចំណែកដល់សិល្បៈតាមដងផ្លូវនៅលើផ្លូវថ្មើរជើងនេះ។ ក្រៅពីល្បែងប្រជាប្រិយ និងការសម្តែងមានលក្ខណៈប្រចាំរបស់ទីក្រុង ផលិតផលនិងសិប្បកម្មរបស់ភូមិនានានៃទីក្រុង Hue ក៏នឹងត្រូវបានលក់នៅក្នុងតំបន់នេះផងដែរ”៕


top