ព័ត៌មាន

បើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៨ - ១៥ ឆ្នាំរួមដៃគ្នា


លោក Vu Hong Nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស

នាថ្ងៃទី ១២ កក្កដា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហា Hung គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃក្រសួងការបរទេសបានរួមសហការគ្នាជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានរៀបចំពិ​ធី​បើកជំរុំរដូវក្តៅវៀតណាម ឆ្នាំ២០១៨ - ១៥ ឆ្នាំរួមដៃគ្នា។ កម្មវិធីនេះទាក់ទាញបានការចូលរួមរបស់យុវជន និស្សិតអណិកជនវៀតណាមចំនួន ១២០ រូប ដែលមានស្នាដៃខ្ពស់ក្នុងការសិក្សារៀនសូត ធ្វើពលកម្ម មកពីប្រទេសចំនួន ៣០។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Vu Hong Nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅឯបរទេសមានក្ដីសង្ឈឹមថា តារយៈសកម្មភាពដែលពោពេញទៅដោយអត្ថប្រយោជ​ន៍ នងជាក់ស្ដែងទាំងនេះ សិស្សានុសិស្ស និស្សិតវៀតណាម នៅឯបរទេសនឹងលើកកម្ពស់មនសិការ ភារកិច្ចចំពោះការផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ ទឹកដី និងមនុស្សវៀតណាមទៅកាន់សហគមអន្តរជាតិ។

ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៨ នៅទូទាំងខេត្ត ក្រុងនៅតំបន់ទាំងបីនៅវៀតណាមដោយមានសកម្មភាពមានអត្ថន័យជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top