អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Funakoshi Takehiro បានធ្វើជាសហអធិបតីនៃកិច្ចសន្ទនា។ បញ្ហាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានភាពពិភពលោកនិងតំបន់ និងកិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-ជប៉ុន គឺជាប្រធានបទសំខាន់នៃកិច្ចសន្ទនា។
កិច្ចសន្ទនាភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី៧ នៅទីក្រុងហាណូយ ឆ្នាំ ២០១៩។ រូបថត៖ VOV
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ នឹងមានសកម្មភាពមួយចំនួនដូចជា៖ ជំនួបពិភាក្សាទ្វេភាគីរវាងអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជំនួបប្រាស្រ័យរវាងអនុរដ្ឋមន្ត្រី លោក Nguyen Minh Vu និងប្រធានការិយាល័យនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម Takebe Arata និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Miyaji Takuma៕