ព័ត៌មាន

បើកកិច្ចប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

 នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាន​បើក​សម័យប្រជុំលើកទី៣៣។ សម័យប្រជុំនេះបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៨ខែមេសា។ 

អញ្ជើញ​ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុង​សម័យ​ប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់មតិទៅលើគម្រោងច្បាប់មួយចំនួន។ ទន្ទឹម​ជាមួយ​គ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានស្តាប់រដ្ឋាភិបាល រាយការណ៍នូវបញ្ហាមួយចំនួន ស្តីពី គម្រោង​ ច្បាប់ពលកម្ម (ធ្វើវិសោធនកម្ម) និងផ្តល់មតិស្តីពីការទទួលយកនិងកែ តម្រូវ នូវច្បាប់​បង្ការ​និង​ប្រឆាំង​នឹងផលប៉ះពាល់នៃជាតិអាល់កុលជាដើម។

ប្រធានរដ្ឋ​សភា លោកស្រី Nguyen Thi Kim Ngan ក៏បានឲ្យដឹងទៀតថា នៅក្នុងសម័យប្រជុំនេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់មតិលើគម្រោងឃ្លាំមើលរបស់រដ្ឋសភា ។ នាពេលរសៀល គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិទៅលើគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រា​មួយចំ​នួន នៃច្បាប់អាជីវកម្ម​ធានារ៉ាប់រងនិងច្បាប់កម្មសិទ្ធិបញ្ញា​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top