ព័ត៌មាន

បើកការប្រឡង “ស្វែងរកឯកអគ្គរដ្ឋទូតភាសាវៀតណាមនៅបរទេស ឆ្នាំ ២០២៣”

នារសៀលថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកការប្រឡង “ស្វែងរកឯកអគ្គរដ្ឋទូតភាសាវៀតណាមនៅបរទេសឆ្នាំ ២០២៣”។

សៀវភៅ “សួស្តីភាសាវៀតណាម” (រូបថត៖ ttdn.vn)

ព្រឹត្តិការណ៍នេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយបណ្តាញអ៊ិនធឺណែតតាមការភ្នាក់ងារតំណាងវៀតណាមចំនួន ៩៤ នៅក្រៅប្រទេស ដើម្បីលើកតម្កើងភាសាជាតិ; លើកតម្កើងបុគ្គលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សនិងផ្សព្វផ្សាយភាសាវៀតណាមក្នុង សហគមន៍ ជនវៀតណាមនៅក្រៅប្រទេស។ ថ្លែងក្នុងពិធីនេះ លោក Mai Phan Dung អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការបរទេសនៃក្រសួងការបរទេសបានឲ្យដឹងថា ការប្រឡងនេះគឺជាសកម្មភាពចាប់ផ្តើមនៃ “ផែនការ លើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ ជនវៀតណាមនៅក្រៅប្រទេស។

ការប្រឡងនេះធ្វើឡើងពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១០ ខែសីហា។ បុគ្គលឆ្នើមចំនួន ៥ នាក់ឈ្នះជុំចុងក្រោយនឹងចូលរួមក្នុងពិធីបិទ “លើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមឆ្នាំ ២០២៣” និងប្រគល់កិត្តិនាមជា “ឯកអគ្គរដ្ឋទូតភាសាវៀតណាមនៅបរទេសឆ្នាំ ២០២៣” នៅទីក្រុងហាណូយ នាថ្ងៃទី ៨ខែកញ្ញាឆ្នាំ ២០២៣៕


top