ព័ត៌មាន

បើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតច្នៃប្រឌិតមនុស្សយន្តវៀតណាមឆ្នាំ ២០២៣

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងច្នៃប្រឌិតមនុស្សយន្តវៀតណាម (Robocon Vietnam) ឆ្នាំ ២០២៣ បានបើកនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង Nam Dinh។
ប្រធានបទនៃការប្រកួតRobocon វៀតណាម ឆ្នាំ ២០២៣ គឺ "ស្វែងយល់ពីប្រាសាទបុរាណ"។ (ប្រភព៖ SCTV)

Robocon វៀតណាម គឺជាទីលានប្រកបដោយបញ្ញា និងច្នៃប្រឌិត ដែលជាឱកាសសម្រាប់យុវជនក្នុងការខិតមកជិត និងត្រៀមខ្លួនសម្រាប់បដិវត្តន៍បច្ចេកវិទ្យាលើកទី៤។ ការប្រកួតនេះគឺជាបរិយាកាសដើម្បីអនុវត្ត និងសាកល្បងចំណេះដឹងផ្នែករចនា មេកានិច ការគ្រប់គ្រងកម្មវិធី អគ្គិសនី... និងជំនាញទន់ជាច្រើនទៀត។  ប្រធានបទនៃការប្រកួតឆ្នាំនេះ គឺ "ស្វែងយល់ពីប្រាសាទបុរាណ" ដោយយកលំនាំគំនិតដោយរបាំប្រពៃណី និងល្បែងប្រជាប្រិយរបស់កម្ពុជា។ ក្រុមដែលឈ្នះនឹងតំណាងឱ្យប្រទេសវៀតណាមទៅចូលរួមការប្រកួតអន្តរជាតិ ABU Robocon ២០២៣ នៅខែសីហា ឆ្នាំ ២០២៣នៅប្រទេសកម្ពុជា។ វគ្គចុងក្រោយដំណើរការរហូតដល់ចុងសប្តាហ៍នេះ៕


top