ព័ត៌មាន

បើកការប្រកួត World Cup ឆ្នាំ២០២២

World Cup ២០២២ ត្រូវបានចាត់ទុកថា ជាការប្រកួតដែលមានការចំណាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសម្ចាស់ផ្ទះ កាតា ត្រូវចំណាយទឹកប្រាក់ជាកំណត់ត្រារហូតដល់ ២០០ ពាន់លានដុល្លារអាមេរិក ដែលធំជាងការចំណាយសរុបនៃការប្រកួត World Cup ទាំងអស់តាំងពីមុនមក។

ពិធីបើកការប្រកួតកីឡាបាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅយប់ ថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) នៅកីឡដ្ឋាន Al Bayt ដែលមានទំហំ ៦ ម៉ឺនកៅអី។ ពិធីនេះមានការចូលរួមពីតារាចម្រៀងជួរមុខលើពិភពលោកជាច្រើនដូចជា Robbie Williams, Jason Derulo (អាមេរិក), Clean Bandit, Sean Paul, Nora Fatehi, Black Eyed Peas, Jungkook នៃក្រុមតារាចម្រៀងកូរ៉េខាងត្បូង BTS ជាដើម។

World Cup ២០២២ ត្រូវបានចាត់ទុកថា ជាការប្រកួតដែលមានការចំណាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសម្ចាស់ផ្ទះ កាតា ត្រូវចំណាយទឹកប្រាក់ជាកំណត់ត្រារហូតដល់ ២០០ ពាន់លានដុល្លារអាមេរិក ដែលធំជាងការចំណាយសរុបនៃការប្រកួត World Cup ទាំងអស់តាំងពីមុនមក។ នេះក៏ជាការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង ដែលត្រូវបានធ្វើឡើងក្នុងរដូវរងារ ហើយមានពេលវេលាប្រកួតខ្លីបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ (ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ)៕


top