ព័ត៌មាន

បើកការដ្ឋានសាងសង់វិមានមិត្តភាពវៀតណាម-កម្ពុជានៅខេត្តស្វាយរៀង

ទិដ្ឋភាពនៅពិធីបើកការដ្ឋានសាងសង់វិមានមិត្តភាពវៀតណាម-កម្ពុជានៅខេត្តស្វាយរៀង។ (រូបថត៖ VOV)


នេះជាវិមានមិត្តភាព វៀតណាម-កម្ពុជាទី២៣ ដែលត្រូវបានកសាងនៅតាមខេត្តក្រុងចំនួន២៣/២៥ នៅ កម្ពុជាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធរបស់វីរយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនិង កងទ័ពនៃរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះទឹកដី កម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

នៅថ្ងៃទី៩ ខែធ្នូ នៅទីក្រុងស្វាយរៀង ខេត្តស្វាយរៀង របស់កម្ពុជា បានប្រារព្ធធ្វើ ឡើងពិធីបើកការដ្ឋានសាងសង់វិមានមិត្តភាពវៀតណាម-កម្ពុជា។ នេះជាវិមានមិត្តភាព វៀតណាម-កម្ពុជាទី២៣ ដែលត្រូវបានកសាងនៅតាមខេត្តក្រុងចំនួន២៣/២៥ នៅ កម្ពុជាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធរបស់វីរយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនិង កងទ័ពនៃរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះទឹកដី កម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

រួមជាមួយវិមានមិត្តភាពវៀតណាម-កម្ពុជានៅខេត្តស្វាយរៀង វិមានមិត្តភាព ចំនួន៥ទៀតនៅខេត្តសៀមរាប ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ និងប៉ៃលិននឹងត្រូវបាន បើកសម្ពោធក្នុងឆ្នាំ២០២២ ដែលជាឆ្នាំខួបគម្រប់៥៥ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top