លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា នាពេលកន្លងមក រដ្ឋាភិបាល និងក្រសួង ស្ថាប័ន មូលដ្ឋាននានា បានដឹកនាំយ៉ាងប្ដូរផ្ដាច់ ប្រមូលផ្ដុំធនធាន ដោះស្រាយចំណុចរាំងស្ទះ និងជំនះពុះពារលើគ្រប់ការលំបាក និងបញ្ហាប្រឈម ដើម្បីសម្រេចគម្រោងសំខាន់ៗនៅក្នុងឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅពិធី។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី១៩ ខែមេសា នៅស្ថានីយ៍ T3 នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងជាតិសំខាន់និងគម្រោងធំៗក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ មេសា ឆ្នាំ២០២៥)។ ក្នុងពេលជាមួយគ្នានេះដែរ នៅតាមបណ្តាខេត្ត-ក្រុងទាំងនៅភាគខាងជើង-ភាគកណ្តាល-ភាគខាងត្បូង គម្រោងចំនួន ៨០ ផ្សេងទៀតត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធផងដែរ។
ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា នាពេលកន្លងមក រដ្ឋាភិបាល និងក្រសួង ស្ថាប័ន មូលដ្ឋាននានា បានដឹកនាំយ៉ាងប្ដូរផ្ដាច់ ប្រមូលផ្ដុំធនធាន ដោះស្រាយចំណុចរាំងស្ទះ និងជំនះពុះពារលើគ្រប់ការលំបាក និងបញ្ហាប្រឈម ដើម្បីសម្រេចគម្រោងសំខាន់ៗនៅក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“គម្រោងសេដ្ឋកិច្ចសង្គមសំខាន់ៗ ដែលត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធនៅទូទាំងប្រទេសថ្ងៃនេះ សុទ្ធតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ បង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ បណ្ដាក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងសហគ្រាស ក្នុងការបង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ធានាសុខុមាលភាពសង្គម សន្តិសុខការពារជាតិ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីប្រទេសជាតិឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខនិងការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ទាំងនេះនឹងជាគម្រោងសំខាន់ៗ មានលក្ខណៈ "និមិត្តរូប" ដែលរួមចំណែកបង្កើតរូបភាពរបស់ប្រទេសវៀតណាម "ឯករាជ្យ - សន្តិភាព - ឯកភាព - ភាពធន់ - សុភមង្គល - រីកចម្រើន - អរិយធម៌ - វិបុលភាព" នៅលើផែនទីពិភពលោក”៕