បូកសរុបនិងប្រគល់ជូនរង្វាន់ការប្រឡង៖ស្វែងយលអំពីប្រវត្តិសាស្ត្រទំនាក់ទំនងពិសេសវៀតណាម-ឡាវ ២០១៧
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាមជ្ឈឹម បានរួមសហការជាមួយអង្គភាពទាក់ទិននានា រៀបចំពិធីបូកសរុបនិងប្រគល់ជូនរង្វាន់ការប្រឡង៖ស្វែងយលអំពីប្រវត្តិសាស្ត្រទំនាក់ទមនងពិសេសវៀតណាម-ឡាវ ២០១៧។ នេះជាសកម្មភាពសំខាន់មួយ ក្នុងចំណោមសកម្មភាពអបអរសាទរ” ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ ២០១៧” រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំ ចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ គណៈចាត់តាំងបានទទួលបទសរសេរ ចូលរួមការប្រឡងនេះចំនួនជិត៣លាន។ គណៈចាត់តាំងបានប្រគល់រង្វាន់សមូហភាពចំនួន២៣ និងរង្វាន់បុគ្គលចំនួន៣២៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម