អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Le Quy Vuong អញ្ជើញថ្លែងសន្និដ្ឋាន (រូបថត៖ bocongan.gov.vn)
អង្គប្រជុំនៃប្រទេសទាំងបីបានពិភាក្សាអំពីកំហិត ការលំបាក លំបិនក្នុង ការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុសុ្ស។ ព្រមទាំងវិភាគ និងបញ្ជាក់អំពីមូលហេតុ និងកំហិត ដើម្បីដកបទពិសោធន៍ និងឯកភាពគ្នាលើដំណោះស្រាយ ធានាការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស ប្រកដដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ស្នងការប៉ូលីសព្រហ្មទណ្ឌ ក្រសួង នគរបាល វៀតណាម អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា និង អគ្គស្នងការនគរបាសលនៃក្រសួងសន្តិសុខឡាវបានរៀបចំសិក្ខាសាលាបូកសរុបយុទ្ធនាការបង្រ្កាបបទល្មើសជួញដូរមនុស្សរវាងវៀតណាម - ឡាវ - កម្ពុជា។
នៅទីនេះ អង្គប្រជុំនៃប្រទេសទាំងបីបានពិភាក្សាអំពីកំហិត ការលំបាក លំបិនក្នុង ការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុសុ្ស។ ព្រមទាំងវិភាគ និងបញ្ជាក់អំពីមូលហេតុ និងកំហិត ដើម្បីដកបទពិសោធន៍ និងឯកភាពគ្នាលើដំណោះស្រាយ ធានាការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស ប្រកដដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។
អញ្ជើញថ្លែងសន្និដ្ឋាននៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Le Quy Vuong បានស្នើថាភាគីទាក់ទិននានាគប្បីជំរុញខ្លាំងការឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងបទល្លើសជួញដូរមនុស្សលើកម្ពស់ការយល់ដឹងសម្រាប់ប្រជាជន ជាពិសេសគឺនៅតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងបី និងកសាងយន្តការរួមសហការ រកឃើញ និងបង្ក្រាបបទល្មើសនៅតាមខ្សែព្រំដែន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម