កីឡា

បុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង

វ៉ ហ្វាង​ហ៊ីវ​ (Vo Hoang Hieu) ​កើត​ឆ្នាំ២០០២ សព្វថ្ងៃ​កំពុង​ជា​និស្សិត​ឆ្នាំទី​២ ជំនាញ​មេកានិក​នៅ​សកលវិទ្យាល័យ​ធារាសាស្រ្ត​ បាន​ខិតខំ​ស្វែងយល់​ និង កែច្នៃ​យន្តហោះ​បញ្ជា​ពីចម្ងាយ​​រាប់រយ​គ្រឿង​។​

 

វ៉ ហ្វាង​ហ៊ីវ​ (Vo Hoang Hieu) កំពុងជា​និស្សិត​ឆ្នាំទី២ជំនាញ​​មេកានិក​ នៅ​សកលវិទ្យាល័យ​ធារាសាស្រ្ត​។ ​ហ៊ីវ​ (Hieu) រៀបរាប់ថា​ តាំងពី​ឆ្នាំរៀនថ្នាក់ទី​៨ បង​​ចេះ និង ​លេង​យន្តហោះ​​ខ្នាតតូចទៅហើយ​​។ ក៏ប៉ុន្តែ​សម័យកាលនោះ ហ៊ីវ (Hieu) ​ទើបតែដឹង​ស្គាល់​​ និងធ្វើយន្តហោះ​ផ្ទាល់ដៃ ហើយក៏​បរាជ័យជាច្រើនលើក ​ដោយ​​មិនអាច​ហោះហើរ​លើអាកាស​បាន។​ ឆ្លងកាត់ពេលវេលា​លេង​ និង កែច្នៃ​យន្តហោះ​​ខ្នាតតូច​ មកដល់សព្វ​ ហ៊ីវ (Hieu) ​ធ្វើបាន​យន្តហោះ​ជាង​១០០គ្រឿង​ ដែលមានច្រើន​ម៉ូដពិសេសៗដូចជា Boeing 787, 777​ ឬ ប្រភេទយន្តហោះ​ចម្បាំង​ដូចជា​ Su 37, Su 27, F22។ល។​

 

ជ្រុងមួយ​នៃបរិយាកាស​ច្នៃប្រតិដ្ឋ​ និង ដំឡើង​​យន្តហោះខ្នាតតូច​​នៅ​ហាណូយ​។​

ឆ្លងកាត់បរាជ័យ​ជាច្រើន​លើកច្រើន​សា រហូតដល់​យន្តហោះ​លើកទី​១៦​ ទើប​ហ៊ីវ​អាច​ធ្វើឱ្យ​វាហោះហើរ​បាន​លំនឹង​នៅលើ​វេហារ។ យន្តហោះខ្នាតតូច​ បាន​បុរស​១០X ធ្វើ​អំពី​ស្នោ និង បិទ​ស្គុតរូបភាព​​ពីខាងក្រៅ​។ ប្រភេទ​យន្តហោះ​ទាំងអស់ ​​សុទ្ធតែបានគាត់ស្រាវ​ជ្រាវ​តាម​​អ៊ីនធើណែត​ និង គូរពង្រាយ​ដោយ​ខ្លួន​ឯង​។ ប្រភេទ​យន្តហោះ​នេះ​ តែង​បាន​​បម្រួញ​ចុះតូច ត្រូវ​​តាមអត្រា​របស់វា​ ក្រោយ​មក​ប្រើ​កម្មវិធី​ក្រាហ្វីកកែសម្រួល​ឱ្យបាន​​​ដូច​ច្បាប់ដើម​បំផុត​ ហើយ​អនុវត្ត​ធ្វើ​យន្តហោះ​ ហ៊ីវ​រៀប​រាប់​ថា។​

ហ៊ី​វ (Hieu) បាន​​បោះបង់ចោល​យន្តហោះ​ទាំងស្រុងជាច្រើនលើកច្រើនសាដែរ​​ រួច​ធ្វើ​សាជាថ្មី​វិញ ពីព្រោះ​​ដើម្បី​យន្តហោះមួយគ្រឿង​អាច​ហោះហើរ​លើ​អាកាស​បាន ត្រូវ​ផ្អែកលើ​កក្តាជា​ច្រើន​ តាំងពី​ខ្យល់​ រហូតដល់​កម្រិត​លំនឹង​។ល។ ដូចជា​ប្រភេទយន្តហោះ​ F22 ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ច្រើន​បំផុត​ សម្រាប់​ធ្វើវា​​ តែ​មិនអាចហោះហើរ​កើត​​។ ម្យ៉ាងទៀត​ដោយ​សារ​កម្រិត​លំនឹង​នៃយន្តហោះ​ ប្រសិនបើ​ធ្ងន់ក្បាល ឬកន្ទុយ​ ក៏មិនអាចហោះហើរបាន​ ប្រសិនបើ​មិនធ្វើ​ត្រឹមត្រូវ​ផ្នែកលម្អិតណាមួយ​  យន្តហោះ​នឹង​ត្រូវ​ប៉ាំង​ក្រឡាប់ ក៏មិនអាចហោះហើរ​បានដែរ​ ហ៊ីវ​ (Hieu) ឱ្យ​ដឹង​បន្ថែម​។

 


ដើម្បី​ធ្វើ​បាន​យន្តហោះ​មួយ​គ្រឿង អ្នក​​លេងថ្មី​​ត្រូវចំណាយ​ប្រាក់​​ប្រហែល​២ ទៅដល់​៣លាន​ដុង​ ក្នុងនោះ​មានចំណាយប្រាក់​​សម្រាប់​ម៉ាស៊ីន​ គ្រឿងសម្រួល​ល្បឿន​ ថ្មសាក​ គ្រឿង​បញ្ជា​ និង សម្បក​ស្នោ​។ល។ ចំពោះអ្នកលេងថ្មី​​ គួ​រគប្បី​ជ្រើសយក​ប្រភេទ​យន្ត​ហោះ​ធម្មតា​ អាច​ទិញ​ស្រាបនៅទីផ្សារ​ ដោយ​តម្លៃ​ប្រហែល​៤ ដល់​៥លាន​ដុង​។ ប្រសិនបើ​អ្នកលេងថ្មី​ ចង់ធ្វើដោយ​ខ្លួន​ឯង​ ដើម្បី​យកបទពិសោធន៍​ និង បន្ថយ​តម្លៃទីផ្សារ​​ ប៉ុន្តែ​​ប៉ុន្តែទាមទារ​ភាពផ្ចិត​ផ្ចង់​ជាង​ ហ៊ីវ (Hieu) ​រៀប​រាប់​។​

លេង​យន្តហោះ​ខ្នាតតូច​មាន​ទំហំ​ខ្នាត ​និង ល្បឿន​ខុសពីគ្នា​។ ហ៊ីវ (Hieu) ​ធ្លាប់​បង្កើត​យន្តហោះ​ ពេល​ដំឡើង​ម៉ាស៊ីន យន្តហោះ​​អាច​ហោះហើរ​ដោយ​ល្បឿន​ខ្ពស់បំផុត​១៨២គីឡូម៉ែត្រក្នុងមួយ​ម៉ោង​។ ប្រភេទ​យន្តហោះ​ប្រតិកម្ម ​ដែលមាន​ល្បឿន​មធ្យម​១០០ - ១២០​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។​

 


ដើម្បី​ធ្វើ​សម្រេច​ប្រភេទ​យន្តហោះ​ខ្នាតតូចមួយ​​ ​យោង​តាមប្រភេទយន្តហោះ​នីមួយៗ ​នឹង​ត្រូ​វ​ចំណាយ​​ពេល​ពី​៣ថ្ងៃ​ ចំពោះ​អ្នក​ជំនាញ​ធ្វើ​ច្រើនដង​ ប្រសិនបើ​អ្នក​លេង​ថ្មី អាចចំណាយ​ពេល​រាប់ខែឯណោះ​​។ អ្នក​លេង​យន្តហោះ​ខ្នាតតូច​ មានគ្រប់វ័យ​ទាំងអស់​ តាំងពីយុវជន​ រហូតដល់​អ្នក​ពេញ​វ័យ​។ យោងតាម​សេដ្ឋកិច្ច​ និង ចំណូលចិត្ត​ម្នាក់ៗ ​នឹងមានការ​​ជ្រើស​ប្រភេទ​យន្តហោះ​ដែល​សមស្របសម្រាប់ខ្លួន​​។​

ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​ហោះហើរ ហ៊ីវ​ (Hieu) តែង​វាស់មើល​ថ្មសាក​នៅសល់ប៉ុន្មាន​ ហើយ​ការ​ហោះហើរ​មួយ​លើកៗ បានត្រឹមតែ​៣ដល់​៤នាទី​។ ចំពោះ​អ្នក​ជំនាញ​ហោះហើរ​ពេលវេលា​អាច​ប៉ានស្មាន​បាន​ តែចំពោះ​អ្នកលេង​ថ្មី ​ត្រូវដំឡើង​បន្ថែម​ឧបករណ៍​ប្រកាស​​ចំណុះថ្មសាក។

 


ដោយ​សារ​យន្តហោះ​មានល្បឿន​លឿន​ ដូចនេះ​អ្នកបើកបរ​ត្រូវ​ផ្តោ​តអារម្មណ៍​ខ្លាំង​ នៅអំឡុងពេល​៣ដល់​៤នាទី​។ គ្រាន់តែធ្វេសប្រហែសបន្តិច​ នឹង​អាច​​មានគ្រោះថ្នាក់​គួរឱ្យ​​សោក​ស្តាយ​ សំខាន់បំផុតគឺអ្នកបើកបរ​ មិនគួរ​ឃ្លាត​ភ្នែក​ពី​យន្តហោះ​ នៅពេលហោះហើរ​លើ​អាកាសទេ​។​

 

វ៉ ហ្វាង​ហ៊ីវ​ (Vo Hoang Hieu) ​និង យន្តហោះខ្នាតតូច​របស់ខ្លួន​ នៅក្នុង​ក្រុម​ហោះហើររំលឹក​​ខួប​អនុស្សាវរីយ៍​លើកទី​៥០ឆ្នាំ ​ថ្ងៃ​ជ័យ​ជំនះ​ “ហាណូយ​ - ដៀន​បៀន​ភូ (Dien Bien Phu) ​លើ​អាកាស​”។​

ជើង​ហោះហើរ​ចុះចត់ប្រកប​​ដោយ​សុវត្ថិភាពម្តង​​ ​ស្ងប់អារម្មណ៍ម្តង​​ ចំពោះ​ភូមិសាស្រ្ត​សណ្ឋាន​​ចង្អៀន​ ក៏ដូចជា​ខ្យល់ធំ​ ការ​ចុះចត់​​មិនងាយ​ស្រួល​នោះទេ​។ ចំពោះហ៊ីវ​ (Hieu) អ្នកលេង​យន្តហោះ​យូរ​ឆ្នាំ​ មិនមែនចុះចត់លើកណា​​ក៏មានសុវត្ថិភាពដែរ។ ភាគច្រើន​ បុរស​កើតឆ្នាំ​២០០២​នេះ មានបទពិសោធន៍​ដោះស្រាយរាល់​​ឧបទ្ទវហេតុ​ ពេល​ហោះហើរ​យន្តហោះ​​ខ្នាតតូចនេះ​​៕​

អត្ថបទ៖ កុង​ដាត​ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម​


top