ព័ត៌មាន

បុណ្យ​តេត​របស់​អាណិកជន​​វៀតណាម​នៅឯ​បរទេស ​

ដើម្បីបង្កើតបរិយាកាសស្បាយរីករាយ និងកក់ក្តៅសម្រាប់កម្មាភិបាល បុគ្គលិក ក៏ដូចជាតំណាងសហគមន៍ជនវៀតណាមនៅឯបរទេស អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ កាលពីថ្ងៃទី១៧ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំវេចនំអន្សមជ្រុង ។
ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំវេចនំអន្សមជ្រុង ដើម្បី អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣។ (រូបថត៖ VOV)

នំអន្សមជ្រុង ប្រហែល ២៣០ ត្រូវបានប្រគល់ជូនដល់កម្មាភិបាល បុគ្គលិក តំណាងជនវៀតណាមនៅឯបរទេស ក៏ដូចជាស្ថានបេសកកម្មការទូតនានា។

ប្អូន Nguyen Vu Thu Giang អាយុ ១២ ឆ្នាំ ជាលើកដំបូងបានអំណរបុណ្យតេតនៅរុស្ស៊ី និងចូលរួមវេចនំអន្សមជ្រុង បានចែករំលែកថា៖  “នេះជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមអំណរបុណ្យតេតនៅទីនេះ បរិយាកាសស្បាយរីករាយ អ៊ូអរ និងកក់ក្តៅណាស់។ មនុស្សរាល់គ្នាធ្វើនំអន្សមជ្រុងយ៉ាងសប្បាយរីករាយ។ ពូៗមីងៗបានណែនាំខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាបរិយាកាសនៅទីនេះគឺស្រដៀងនឹងនៅស្រុកកំណើត។ នៅស្រុកខ្ញុំ មនុស្សម្នាក៏វេចនំអន្សមជ្រុងបែបនេះដែរ”។

ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី និងសហគមន៍នឹងរៀបចំពិធីជួបជុំអំណរបុណ្យតេត នៅថ្ងៃទី ១៩ ខែមករា៕


top