ព័ត៌មាន

បុណ្យសំពះព្រះខែយ៉ាងសប្បាយរីយរាយនៅទីក្រុងហាណូយ


 បុណ្យសំពះព្រះខែយ៉ាងសប្បាយរីយរាយនៅទីក្រុងហាណូយ
 

ក្នុងឱកាស​បុណ្យសំពះព្រះខែឆ្នាំ ២០១៩ មានសកម្មភាពវប្បធម៌ សិល្បៈ និងលេងកំសាន្ត​យ៉ាង​សំបូរ​បែប​សម្រាប់​កុមារ​ត្រូវបានរៀបចំឡើងនៅតាមមណ្ឌូលកេរ្តិ៍ដំណែលនៅតាមវិថីបុរាណនៃទីក្រុងហាណូយ។ នេះមិន​ត្រឹម​តែ​​ជាទីលានលេងកំសាន្តដែល ពោរពេញទៅដោយអត្តប្រយោជន៍សម្រាប់ប្អូនកុមារ ប៉ុណ្ណោះទេ ហើយ​ថែម​ទាំង​ជួយ​ឲ្យប្អូនកុមារមានការយល់ដឹងបន្ថែមអំពីរាល់តម្លៃវប្បធម៌ ប្រពៃណីរបស់ប្រជាជាតិទៀតផង។
 
បណ្ដា​មណ្ឌលកេរ្តិ៍ដំណែលនៅតាមវិថីបុរាណនៃទីក្រុងហាណូយ គឺសុទ្ធតែមានបរិយា កាសនៃ​បុណ្យ​សំពះ​ព្រះខែ​ប្រពៃណី​ ជាមួយនឹងល្បែងកំសាន្តជាច្រើនដូចជា៖ រូបក្បាលតោ តុក្កតារបាំងមុខ ចង្គៀងគោម បញ្ញានៃ​ក្រដាស​ និង ខ្លែងក្រដាសជាដើម។ ទន្ទឹមនឹងនេះ កម្មវិធីសម្ដែងសីល្បៈជាច្រើន និងរាល់ល្បែង​ប្រជា​ប្រិយ​ក៏ត្រូវ​បាន​រៀប​ចំឡើង ដើម្បីបង្កើតឡើងទីលានលេងកំសាន្តសម្រាប់កុមារា និងកុមារី ព្រមទាំងជួយ​ឲ្យកុមារ​គ្រប់​រូប​មាន​ឱកា​សជួបសំណេះសំណាល ស្វែងយល់អំពីរាល់តម្លៃជាប្រពៃណី និងអត្ថន័យដ៏​ល្អប្រសើរ​នៃបុណ្យ​សំពះ​ព្រះខែ​ផង​ដែរ​។ ម៉្យាងវិញទៀត ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើនរូមមកពីភូមិរបបរប្រ ពៃណី ក៏​បានរួមចំណែកនាំមកនូវផលប្រយោជន៍ដល់កុមារា កុមារីផងដែរ។ លោក Nguyen Van Ta  សិប្បករ​មួយ​រូប​មកពីស្រុក Phu Xuyen នៃទីក្រុងហាណូយបានសំណេះសំណាលថា៖ “ក្នុងឱកាសបុណ្យសំពះព្រះខែ យើងខ្ញុំតែង​តែឧទ្ទេ​សនាមអំពី របរសូនរូប To he ដល់កុមារា កុមារី។ កុមារទាំងនេះចូលចិត្ត​សកម្មភាព​សូន​រូប​ To he ណាស់។ របរប្រពៃណីនេះត្រូវបានយើងខ្ញុំបន្ទបមរតកពីជីដូនជិតា ហើយយើងខ្ញុំនឹងថែរក្សារបរនេះ កុំឲ្យ​វាសាប​រលាបឡើយ“
 
នៅតាមដង​វិថីជាច្រើននៅទីក្រុងហាណូយ មានវត្តមានរបស់ក្រុម រាំម៉ុងសាយ លាយឡំជាមួយស្នូរស្គរ ដោយបាន​បង្កើតឡើងបរិយាកាសបុណ្យបំពះព្រះខែយ៉ាងសម្បាយរីករាយ។ ក្នុងឆ្នាំនេះ កុមារា កុមារី មិនត្រឹម​តែត្រូវ​បានឪពុកម្តាយជូនទៅទិញតុក្កតាប៉ុណ្ណោះទេ ថែមទាំងបានទៅទស្សនាបណ្ដាមណ្ឌល កេរ្តិ៍ដំណែល​មួយ​ចំនួ​ន​ដូចជា៖ វិថីគំនូ Phung Hung វិហារ Kim Ngan (លេខ ៤២ ៤៤ Hang Bac) ផ្ទះ កេរ្តិ៍ដំណែលលេខ ៨៧ វិថី Ma May និងមជ្ឈមណ្ឌលផ្លាស់ប្ដូរប្បធម៌ លេខ ៥០ វិថី Dao Duy Tu ដើម្បីលេងកំសាន្តបណ្ដាល្បែងប្រជាប្រិយ។ លោក​ស្រី Tran Hai Anh មកពីខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបានសំណេះសំណាលថា៖ “បរិយា​កាស​នៅ​ទី​នេះ​ពិត​ជាសប្បាយរីករាយណាស់។ ខ្ញុំបាននាំកូនៗមកទីនេះ ដើម្បីចូលរួមបុណ្យសំពះព្រះខែរបស់ប្រទេសជាតិ។ កូនៗ​របស់​ខ្ញុំមានឱកាសលេងកំសាន្តល្បែងប្រជាប្រិយជាច្រើនណាស់។ ខ្ញុំសង្ឃឹមថា នឹងមានឱកាស​នាំកូន​ៗ​មក​ទី​នេះម្ដងទៀតក្នុងបុណ្យសំពះព្រះខែនាឆ្នាំក្រោយៗ ផងដែរ”។
 
ដោយ​ត្រូវបានតុបតែងលម្អតាមរយៈការព្រួរចង្គៀងគោមរាប់រយ វិថីគំនូ Phung Hung ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ​ឆើត​ឆាយ​ ដែល ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ។ ក្រៅពីស្តង់ទំនិញ ដែលឧទ្ទេស​នាមអំពីប្រដាប់ប្រដារប្រពៃណីសម្រាប់ក្មេងលេង ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំនេះ សិល្បករ និងសិល្បការិនី​ក៏បានណែនាំឲ្យកុមារ អំពីរបៀបធ្វើតុក្កតា ដូចជាគូររបាំងមុខ ធ្វើកាតប៉ុស្តាល់ គូរលើក្រដាស gio ជា​ដើម។ ​ប្អូន Nguyen Thanh Tam មកពីខ័ណ្ឌ Dong Da ទីក្រុងហាណូយបានចែករំលែកថា៖ “ប្អូនពិត​ជាមាន​អារម្មណ៍សម្បាយរីយរាយណាស់ ព្រោះមានឱកាសលែងល្បែងប្រជាប្រិយជាច្រើន។ ហេតុដូច្នេះហើយ ប្អូនចេះ​របៀបធ្វើល្បែង ប្រជាប្រិយជាច្រើន។ លើលពីនេះទៅទៀត បរិយាកាសបុណ្យ​សំពះ​ព្រះខែ​ឆ្នាំ​នេះ​ពិត​ជា​សប្បាយ​រីក​រាយណាស់”។
 
ចំណែកឯ​នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌នៅវិថិបុរាណ Dao Duy Tu នោះ ក្លឹបវ​ប្បធម៌​ប្រជាប្រិយ​នៃភូមិ​រប​រ​វៀត​ណាម​បានរចនាលំហរតាំងបង្ហាញ ប្រដាប់ប្រដារប្រពៃណីសម្រាប់ក្មេងលេង មកពីបណ្ដាភូមិរបរ។ វិចិ​ត្ត​ករបានរៀបចំ ប្រដាប់ប្រដា​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​ឲ្យក្លាយ​ទៅជា​លំហរ​វប្បធម៌​ដែល​ពោរ​ពេញ​ទៅដោ​យ​ភាព​ច្នៃ​ប្រឌិត។ នៅទីនេះ កុមារា កុមារីបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ធ្វើចង្គៀងគោម គូររបាំងមុខ ធ្វើនំសែន​លោកខែ និងគូរគំនូរប្រជាប្រិយ Dong Ho ជាដើម។ សកម្មភាពទាំងនេះ មិនត្រឹម​តែទាក់​ទាញ​ចំណាប់អារ​ម្មណ៍ពី​សំណាក់កុ​មារា កុមារីប៉ុណ្ណោះទេ ថែមទាំ​ងធ្វើឲ្យ​មនុស្សពេញ​វ័យមាន​អារម្មណ៍​នឹករលឹក​ដល់​បរិយា​​កាស​បុណ្យសំពះព្រះខែកាលពីអតីតកាលទៀតផង។
 
ដោយមា​ន​វត្តមានរបស់ល្បែងប្រជាប្រិយ និងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ដែលមាន​បំណង​ចង់​រក្សារាល់​តម្លៃវប្បធម៌ជាប្រពៃណីរបស់ប្រជាជាតិនោះ បានញាំងឲ្យបុណ្យសំពះព្រះខែកាន់តែមានអត្ថន័យ រួមចំណែក​ជួយ​ឲ្យប្អូនកុមារយល់ដឹងបន្ថែមអំពីបុណ្យសំពះព្រះខែ។ លើសពីនេះទៅទៀត ចូលរួមបណ្ដា​សកម្មភាព​តភ្ជាប់សហគមន៍ទាំងនេះ មិនត្រឹមតែជួយអភិរក្ស ផ្សព្វផ្សាយនូវ​រាល់តម្លៃ​វប្បធម៌​ជាប្រពៃ​ណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួមចំណែកបំប៉នដួងព្រលឹងសម្រាប់កុមារ​ទៀតផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top