ពិធីបុណ្យពេញបូណ៌មីនៅទីក្រុងហូជីមិញត្រូវបានរក្សា និងរៀបចំអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់ទីក្រុងហូជីមិញ។
បុណ្យពេញបូណ៌មីនិទាឃរដូវឆ្នាំ ២០២៤ (រូបថត៖ Thu Huong/TTXVN)
នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃពេញបូណ៌មី
ដែលត្រូវនឹងថ្ងៃទី ១៥ ខែទី១ តាមប្រតិទិនច័ន្ទគតិ ទីក្រុងហូជីមិញបានរៀបបុណ្យពេញបូណ៌
និទាឃរដូវឆ្នាំ ២០២៤។
ឆ្នាំនេះ
បុណ្យពេញបូណ៌មី មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ រាត្រីកំណាព្យវៀតណាម
ការតាំងពិពណ៌វិចិត្រសិល្បៈ គំនូរ អក្សរផ្ចង់ រូបភាពនៃពិធីបុណ្យ
ពេញបូណ៌មីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ. ជាពិសេស ក្បួនដង្ហែរដែលមានតារាសម្ដែង
និងប្រជាជនជាង ១.៥០០ នាក់បង្ហាញពីទំនៀមទម្លាប់ និងប្រពៃណីរបស់ក្រុមភាសាពលរដ្ឋ Hoa រួមផ្សំជាមួយការសម្តែងសៀកគឺជាចំណុចលេចធ្លោនៃពិធីបុណ្យ។
ពិធីបុណ្យពេញបូណ៌មីនៅទីក្រុងហូជីមិញត្រូវបានរក្សា
និងរៀបចំអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ
ដែលបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់ទីក្រុងហូជីមិញ។
ក្រៅពីតម្លៃប្រវត្តិសាស្ត្រ នយោបាយ វប្បធម៌ និងសង្គម
ពិធីបុណ្យក៏តំណាងឱ្យតម្លៃសហគមន៍ សញ្ញាសម្គាល់នៃពេលវេលា
និងក៏ជាទ្រព្យសម្បត្តិខាងវិញ្ញាណរបស់ប្រជាជនផងដែរ
ហើយគឺជាសម្រស់ដ៏សុខដុមរមនារួមបញ្ចូលគ្នារវាងវប្បធម៌វៀតណាម និងវប្បធម៌ជនជាតិ Hoa ក្នុងសហគមន៍ជនជាតិវៀតណាម។ តាមរយៈពិធីបុណ្យនេះ
តម្លៃវប្បធម៌ជាច្រើនរបស់ប្រជាជន Hoa ក៏ត្រូវបានអភិរក្ស
និងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ជំរុញស្មារតីមនុស្សធម៌
និងសាមគ្គីភាពរវាងប្រជាជនវៀតណាម និង Hoa ៕