ព័ត៌មាន

បុណ្យតេតសប្បុរសធម៌ឆ្នាំ ២០២៥៖ ខិតខំជួយឧបត្ថម្ភជនក្រីក្រ និងជនមានគ្រាលំបាក់ចំនួន ១,២លាននាក់

យោងតាមសមាគមកាកបាទក្រហមវៀតណាម អនុវត្តន៍ចលនា "បុណ្យតេតសប្បុរសធម៌" និទាឃរដូវឆ្នាំម្សាញ់សប្តស័ក ២០២៥ កាកបាទក្រហមគ្រប់ជាន់ថ្នាក់ធ្វើការថែទាំ និងជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រ ជនមានស្ថានភាពលំបាក និងជនងាយរងគ្រោះ ចំនួន ១,២លាននាក់ ដោយមានតម្លៃសរុបប្រហែល ៧០០ពាន់លានដុង (ប្រហែល ២៨ លានដុល្លារ) ។
សេចក្តីសប្បាយរីករាយរបស់ប្រជាជននៅពេលទទួលបានអំណោយ ក្នុងកម្មវិធី “បុណ្យតេតសប្បុរសធម៌” និទាឃរដូវ ២០២៥។ រូបថត៖ Phuong Thoa/VOV

គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កាកបាទក្រហមគ្រប់លំដាប់ថ្នាក់បានប្រមូលថវិកាឧបត្ថម្ភ៖ អំណោយជាង ៥៦០.០០០កញ្ចប់ ជូនដល់ជនក្រីក្រ ប្រជាជនជួបការលំបាក ជនរងគ្រោះដោយគ្រោះធម្មជាតិ ដែលមានតម្លៃសរុបជាង ២៨០ ពាន់លានដុង (ជាង ១១ លានដុល្លារ)។ រហូតមកដល់ពេលនេះ ប្រព័ន្ធសមាគមកាកបាទក្រហមវៀតណាមទាំងមូលបានរៀបចំកម្មវិធីផ្សារបុណ្យតេតសប្បុរសធម៌ចំនួន ៨៣ នៅថ្នាក់ខេត្ត ក្រុង និងកម្មវិធីផ្សារបុណ្យតេតសប្បុរសធម៌ជាង ៣០០ នៅថ្នាក់ស្រុក ឃុំផងដែរ។

ចលនាបុណ្យតេតមនុស្សធម៌ ទទួលបានការយកចិត្តទុកដាក់ ណៃនាំ និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងតាមមូលដ្ឋាន។ ចលនានេះបានធ្វើឱ្យមានការកត់សម្គាល់របស់ខ្លួន រួមចំណែកផ្សព្វផ្សាយស្មារតីមនុស្សសាស្ត្រ និងជំរុញសហគមន៍ឱ្យចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌៕


top