ព័ត៌មាន

បុណ្យតេតបានប្រព្រឹត្តទៅយ៉ាងផុលផុសតាមខេត្ត ក្រុងជាច្រើន

សម្ព័ន្ធយុវជនទីក្រុងហាណូយបានបំផុសចលនាដាំដើមឈើថ្មីចំនួន ១០០.០០០ ដើម ដើម្បីជួយជ្រោមជ្រែងបុណ្យតេតដាំដើមឈើ និងគម្រោងដាំដើមឈើចំនួន ១ ពាន់លានដើមរបស់រដ្ឋាភិបាល។

រូបថត៖ Nguyen Van Viet/TTXVN

 

ក្នុងឱកាសនេះ លេខាសម្ព័ន្ធយុវជនទីក្រុងហាណូយ លោក Chu Hong Minh បានអំពាវនាវឱ្យបណ្តាសហជីព សមាជីកសហជីពយុវជននីមួយៗ ប្រឡងប្រណាំងនិងធ្វើសកម្មភាពដែលមានអត្ថន័យនិងជាក់ស្តែងឲ្យបានច្រើន ដើម្បីអបអរសាទរខួបលើកទី ៩១ នៃការបង្កើតសម្ពន្ធយុវជនកម្មិយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២២)។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ សហជីពគ្រប់លំដាប់ថ្នាក់បានចូលរួមសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ និងធ្វើអនាម័យបរិស្ថាននៅតាមឃុំ សង្កាត់និងទីប្រជុំជននៅទូទាំងទីក្រុងហាណូយ។

នៅថ្ងៃទី១២ ខែកុម្ភៈ សហព័ន្ធការងារទីក្រុងដាណាំង បានប្រារព្ធ ពិធីបុណ្យតេតដាំដើមឈើឆ្នាំ ២០២២ នៅតំបន់ឧស្សាហកម្ម Hoa Cam និងតំបន់ឧស្សាហកម្ម Hoa Khanh។ លើសពីនេះទៅទៀត សហជីពគ្រប់លំដាប់ថ្នាក់ក៏បានបំផុសចលនា ឲ្យសមាជិកសហជីពដាំនិងថែទាំដើមឈើយ៉ាងហោចណាស់ចំនួន ១ដើម នៅកន្លែងធ្វើការ; សហជីពមូលដ្ឋាននីមួយៗ ទទួលបន្ទុកផ្លូវបៃតងមួយ; អនុវត្តចលនា "សួនស្បារក្នុងទីក្រុង ផ្លូវមានសួនច្បារ" ជាមួយនឹងបាវចនា បង្កើតតំបន់បៃតងនៅក្នុងតំបន់រស់នៅ។

 

នាថ្ងៃដដែល នៅប៉ូស្ត៍យោធាការពារព្រំដែន Nhon Ly សម្ព័ន្ធយុវជននៃកងទ័ពការពារព្រំដែនខេត្ត Binh Dinh បានសម្របសម្រួលជាមួយសហជីពក្រុមហ៊ុនទទួលខុសត្រូវមានកំរិតរុក្ខាកម្ម Quy Nhon(ខេត្ត Binh Dinh) រៀបចំពិធីបំផុសចលនាប្រឡងប្រណាំង ដើម្បីស្វាគមន៍មហាសន្និបាតសំព័ន្ធយុវជនទូទាំងប្រទេសលោកទី១២ និងបុណ្យតេតដាំដើមឈើឆ្នាំ២០២២។ នាយទាហាន ពលទាហាន និងសមាជិកសហជីពយុវជននៃអង្គភាពទាំងពីរ បានរៀបចំយុទ្ធនាការដាំកូនឈើចំនួន១០០ដើម និងប្រគល់ទង់ជាតិចំនួន ១០០ ដល់ប្រជានេសាទ៕

តាម VOV វិទ្យុសំឡេងវៀតណាម​


top