ព័ត៌មាន

បុគ្គល អង្គការជាច្រើនជួយគាំទ្រយ៉ាងសកម្មដល់ការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺ រាតត្បាតនិងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩

ខេត្ត Quang Nam បំផុសចលនារ៉ៃអង្គាស ប្រាក់ជួយគាំទ្រការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩។ (រូបថត៖ VNA)
 

ក្នុងប៉ុន្មានថ្ងៃកន្លងមក សមូហភាព បុគ្គល សហគ្រាស និងសប្បុរសជនជាច្រើន បានរួមដៃគ្នាជាមួយរដ្ឋាភិបាលក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។

៩៩ ពាន់លានដុង ជាចំនួនទឹកប្រាក់ដែលបណ្ដាអង្គការ សហគ្រាសនៅទីក្រុង ហូជីមិញបានចុះបញ្ជីឧបត្ថម្ភ នៅពិធីទទួលប្រាក់ឧបត្ថម្ភសម្រាប់ការងារបង្ការប្រឆាំង រោគរាតត្បាតនិង ការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានគណៈកម្មាធិការ រណសិរ្សមាតុភូមិទីក្រុងហូជីមិញរៀបចំឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា។ សហគ្រាស ជាច្រើនចាត់ទុកថា ការជួយឧបត្ថម្ភជាទឹកប្រាក់សម្រាប់ការងារបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតក៏បានបង្ហាញការទទួលខុសត្រូវ ការរួមដំណើររបស់សហគ្រាសក្នុងការងារនេះ ដោយមានបំណងចង់ចូលរួមចំណែករុញថយក្រោយជម្ងឺរាតត្បាត។

នាព្រឹកថ្ងៃទី៩ មិថុនានេះដែរ ខេត្ត Quang Nam បានបំផុសចលនារ៉ៃអង្គាស ប្រាក់ជួយគាំទ្រការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩។ អង្គភាពនិងសហគ្រាសជាង៦០ បានចូលរួមជួយគាំទ្រជាទឹកប្រាក់ចំនួន២០,៤ពាន់លានដុង និងម៉ាស់ពេទ្យចំនួន៣ម៉ឺន ម៉ាស់។

នាព្រឹកថ្ងៃដដែលនៅខេត្ត Gia Lai តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមរបស់ខេត្តបានទទួលកញ្ចប់ថវិកាចំនួន៧០០លានដុងសម្រាប់ជួយគាំទ្រ ដល់មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩។

អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Truong Thi Ngoc Anh បានឲ្យដឹងថា ការរួមវិភាគទានថវិកានេះ គឺជាប្រភពធនធានដ៏ធំធេង ដើម្បីទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនលើទូទាំងប្រទេស ក៏ដូចជាជួយឧបត្ថម្ភ វេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការងារព្យាបាល អ្នកជម្ងឺកូវីដ ១៩ ព្រមទាំងជួយគាំទ្រការទិញសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់ បម្រើការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។

គិតត្រឹមវេលាម៉ោង១២ថ្ងៃទី៩ ខែមិថុនា មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទទួល បានទឹកប្រាក់ចំនួន៥៦,២ពាន់លានដុងពីស្ថានីយ៍ទូរស័ព្ទ ១៤០៨ ហើយប្រាក់ឧបត្ថម្ភ ចំនួន៤,២ ទ្រីលានដុង ក៏ត្រូវបានបញ្ជូនទៅមូលនិធិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top