បិទបញ្ចប់ការប្រណាំងម៉ូតូទឹកជើងឯកពិភពលោកលើកដំបូងនៅវៀតណាម។ រូបថត៖ Sỹ Thắng/TTXVN
បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេល ៣ ថ្ងៃ ការប្រណាំងម៉ូតូទឹកជើងឯកពិភពលោក UIM F1H2O បានបិតបញ្ចប់ដោយរង្វាន់ជើងឯកផ្នែកឯកជនបានទៅលើកីឡាករជនជាតិស៊ុយអែត លោក Erik Stark មកពីក្រុម Victoria (U.E.A) ។ ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ Jonas Andersson មកពីក្រុម Binh Dinh - វៀតណាម ហើយចំណាត់ថ្នាក់លេខ៣បានទៅលើ Peter Morin នៃក្រុម CTIC (ចិន)។ ឈានមុខគេក្នុងតារាងចំណាត់ថ្នាក់ក្រុមចូលរួម UIM F1H2O គឺក្រុម Binh Dinh - Vietnam ដែលមានពិន្ទុសរុប ៧២ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ គឺក្រុម Sharjah និងក្រុម Victoria ជាមួយនឹងពិន្ទុសរុប ៥៧ដូចគ្នា។