ព័ត៌មាន

បិទសន្និបាតមជ្ឈិមលើកទី ៦ នីតិកាលទី ១៣

បន្ទាប់ពីរយៈពេល ៧ ថ្ងៃ បំពេញការងារយ៉ាងមមាញឹក ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ (ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២) សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានបញ្ចប់ខ្លឹមសារទាំងមូល នៃកម្មវិធីដែលបានដាក់ចេញ ហើយបានបិទនាព្រឹកថ្ងៃ ថ្ងៃទី ៩ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ)។

  ទិដ្ឋភាពទូទៅនៃសន្និបាតមជ្ឈិម លើកទី ៦ នីតិកាលទី ១៣ (រូបថត៖ VOV)  

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំសម័យប្រជុំបិទ។ សន្និបាតលើកនេះបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ បញ្ញា ការពិភាក្សាដោយស្មោះត្រង់ និងបានរួមចំណែកនូវមតិយោបល់ស៊ីជម្រៅជាច្រើនទៅលើរបាយការណ៍ និងគម្រោងនានា។ ការិយាល័យនយោបាយបានស្រូបយកនិងបកស្រាយយ៉ាងពេញលេញនូវបញ្ហាដែលមានមតិផ្សេងៗគ្នា។ គណៈកម្មាធិការមជ្ឈិមបក្សបានអនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃសន្និបាត។

អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong បានមានប្រសាសន៍ថា តាមការព្យាករណ៍ នាពេលខាងមុខ សេដ្ឋកិច្ចពិភពលោក ជាពិសេសស្ថានភាពអន្តរជាតិជាទូទៅនឹងនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ដូច្នេះ ក្នុងប៉ុន្មានខែដែលនៅសល់នៃឆ្នាំ ២០២២ និង ២០២៣ យើងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នរបស់យើង គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពការរីករាលដាលនៃកូវីដ ១៩ និងជំងឺដែលកើតឡើងថ្មីៗ។ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសមតុល្យសំខាន់ៗ នៃសេដ្ឋកិច្ច ជាពិសេសសមតុល្យហិរញ្ញវត្ថុ-ថវិការដ្ឋ។ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរថ្មី គំរូកំណើន ធ្វើអោយប្រសើរឡើងនូវសមត្ថ ភាពផ្ទៃក្នុង ស្វ័យភាព ភាពធន់ និងការសម្របខ្លួននៃសេដ្ឋកិច្ច។ លើកកំពស់គុណភាពនៃការបង្កើតច្បាប់ ដោយភ្ជាប់ជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃទិសដៅ និងការរៀបចំការអនុវត្តច្បាប់។  ជាមួយគ្នានោះ ជំរុញការអនុវត្តយ៉ាងខ្លាំងក្លា និងឆាប់រហ័សនូវសមិទ្ធិផលយុទ្ធសាស្ត្រ កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កម្មវិធីគោលដៅជាតិចំនួន ៣ គម្រោងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម ទំនើប ជាពិសេសគម្រោងជាតិសំខាន់ៗ។ លើកកម្ពស់គុណភាពនៃធនធានមនុស្ស លើកកម្ពស់ការអនុវត្ត និងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការច្នៃប្រឌិត។ ផ្តោតលើការអភិវឌ្ឍវប្បធម៌ និងសង្គម ធានាសន្តិសុខសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ។  គ្រប់គ្រង និងប្រើប្រាស់ដី និងធនធានយ៉ាងមានប្រសិទ្ធភាព ការពារបរិស្ថាន និងឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ។ ពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន ការឃោសនា លើកកម្ពស់កម្លាំងពលំ បង្កើតការឯកភាពសង្គម។ បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន និងការខ្ជះខ្ជាយ។ ពង្រឹងការការពារ និងសន្តិសុខជាតិ ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី រក្សាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ចូលរួមសមាហរណកម្មដោយម្ចាស់ការ វិជ្ជមាន និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស។

អគ្គលេខាបក្សលោក Nguyen Phu Trong ជឿជាក់លើជោគជ័យនៃសន្និបាតលើកនេះ   ហើយសាមគ្គីភាព និងឯកភាពខ្ពស់ក្នុងបក្សទាំងមូល; ដោយមានការគាំទ្រ និងឆ្លើយតបពីប្រជាជនទាំងមូល និងកងទ័ពទាំងមូល ពិតជានឹងរៀបចំការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមទី ៦ នេះ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣៕


top