ព័ត៌មាន

បិទវេទិកាបញ្ញវន្តវៀតណាមវ័យក្មេងសកលលើកទី៦

បន្ទាប់ពីរយៈពេល ២ ថ្ងៃបំពេញការងារយ៉ាងសកម្ម និងមានប្រសិទ្ធភាព វេទិកាបញ្ញវន្តវៀតណាមវ័យក្មេងសកល លើកទី៦ ឆ្នាំ២០២៥ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ ថ្ងៃទី២០ ខែកក្កដា នៅទីក្រុងហាណូយ។
ក្រុមប្រឹក្សាប្រតិបត្តិនៃបណ្តាញបញ្ញវន្តវៀតណាមវ័យក្មេងសកល (រូបថត៖ tienphong.vn)

ដោយមានប្រធានបទ “បញ្ញវន្តវៀតណាមវ័យក្មេងសកល រួមវិភាគទានជាមួយប្រទេសជាតិឈានចូលយុគសម័យថ្មី” នៅក្នុងវេទិកា គណៈប្រតិភូបានស្នើចេញដំណោះស្រាយ និងផ្តល់អនុសាសន៍លើវិស័យសំខាន់ៗចំនួន បួន៖ អនុវត្តបញ្ញាសិប្បនិមិត្ត (AI) និងបច្ចេកវិទ្យាថ្មី ដើម្បីលើកកំពស់ផលិតភាពការងារ; ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែលទាក់ទងនឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព; ការសម្របខ្លួនប្រកបដោយនិរន្តរភាពទៅនឹងបញ្ហាប្រឈមនៃយុគសម័យនៃការផ្លាស់ប្តូរពិភពលោក; អភិវឌ្ឍន៍មូលដ្ឋានវប្បធម៌ និងអប់រំក្នុងយុគសម័យថ្មី។ គណៈប្រតិភូក៏បានស្នើគំរូកំណើនដែលទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញកំណើនយ៉ាងឆាប់រហ័សនិងនិរន្តរភាព;  លើកកំពស់តួនាទីរបស់បញ្ញវន្តវ័យក្មេងក្នុងការកសាងវប្បធម៌វៀតណាម ជឿន លឿន បង្កប់នូវអត្តសញ្ញាណជាតិ សកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។

ថ្លែងមតិក្នុងពិធីបិទ លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសម្ព័ន្ធយុវជន វៀតណាម លោក Nguyen Tuong Lam បានសង្កត់ធ្ងន់ថា៖ វេទិកាបញ្ញ វន្តវ័យក្មេងសកលលើកទី៦ មិនត្រឹមតែនាំមកនូវភាពវៃឆ្លាតប៉ុណ្ណោះទេ ថែមទាំងមានស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងបំណងប្រាថ្នារួមចំណែករបស់យុវជនវៀតណាមពីគ្រប់ទិសទី។ ក្នុងវគ្គពិភាក្សា បញ្ញវន្ត វ័យក្មេងបានផ្សព្វផ្សាយស្មារតីនៃការត្រៀមខ្លួនដោយប្តេជ្ញាចិត្ត និងទទួលខុសត្រូវចំពោះបញ្ហាធំៗរបស់ប្រទេសជាតិ។

វេទិកាបញ្ញវន្តវៀតណាមវ័យក្មេងសាកលលើកទី៦ ឆ្នាំ២០២៥ បានបញ្ចប់ និងបើកដំណើរការក្រុមប្រឹក្សាប្រតិបត្តិនៃបណ្តាញបញ្ញវន្តវៀតណាមវ័យក្មេងសកលសម្រាប់អាណត្តិឆ្នាំ ២០២៥-២០២៧៕


top