ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ទស្សនាវដ្តីការពារជាតិដោយប្រជាជនទាំងមូលបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់កម្មាភិបាលនៃទស្សនវដ្តីការពារជាតិនៃកងទ័ពប្រជាជនឡាវ។
លោកឧត្តមសេនីយ៍ត្រី Do Hong Lam ប្រគល់លិខិតបញ្ជាក់ការសិក្សារជូនកម្មាភិបាល
នៃទស្សនាវដ្តីការពារជាតិ នៃកងទ័ពប្រជាជនឡាវ
ដោយផ្អែកលើមូលដ្ឋាននៃផែនការបណ្តុះបណ្តាលដែលត្រូវបានផ្តល់សច្ចាប័នដោយថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ទស្សនាវដ្តីការពារជាតិដោយប្រជាជនទាំងមូលបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានាកសាងខ្លឹមសារ កម្មវិធីបណ្តុះបណ្តាលនិងចាត់តាំងគ្រូបង្រៀនរៀបរៀងឯកសារបង្រៀន ដើម្បីបង្ហាញជូនពីខ្លឹមសារជាមូលដ្ឋានស្តីពីរច្ចនាសម្ព័ន្ធ និងរបៀបប្រតិបត្តិការរបស់ទស្សនវដ្តីការពារជាតិដោយប្រជាជនទាំងមូល ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលអំពីការសរសេរអត្ថបទ ការនិពន្ទ និងសកម្មភាពនានារបស់ការិយាល័យនិពន្ធ និងទស្សវដ្តីអនឡាញនៃទស្សនាវដ្តីការពារជាតិដោយប្រជាជនទាំងមូលផងដែរ៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ