ព័ត៌មាន

បិទមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ២០២៥៖ ចេញសេចក្តីថ្លែងការណ៍ទីក្រុងហូជីមិញ

ពិធីបិទមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak ឆ្នាំ ២០២៥) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ឧសភា នៅឯវិទ្យាស្ថានព្រះពុទ្ធសាសនាវៀត ណាម ទីក្រុងហូជីមិញ។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ ថ្លែងនៅពិធីបិទ។ រូបថត៖ VNA

ក្នុងរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ៨ ខែឧសភា) មហាពិធីបុណ្យបានទទួលស្វាគមន៍គណៈប្រតិភូរាប់ពាន់នាក់រួមទាំងប្រមុខរដ្ឋមកពីប្រទេសជាច្រើន ថ្នាក់ដឹកនាំនិងអ្នកមុខអ្នកការនៃព្រះពុទ្ធសាសនាមកពីប្រទេសនិងដែនដីចំនួន ៨៥។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះ និងរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ នៅទីក្រុង
ហូជីមិញប្រកបដោយជោគជ័យនោះ គឺជាសញ្ញាសម្គាល់ដ៏ច្បាស់ លាស់ ដែលបង្ហាញនូវតួនាទីកាន់តែខ្ពស់របស់សមាគមន៍ព្រះពុទ្ធសាសនាវៀតណាម៖
“ជោគជ័យនៃមហាពិធីបុណ្យ គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីគុណតម្លៃមនុស្ស សាស្ត្រ និងសមិទ្ធផលដ៏ធំធេងរបស់ប្រទេស និងប្រជាជនវៀតណាម។ នោះគឺ៖ អះអាងនូវប្រពៃណីវប្បធម៌សន្តិភាព មេត្តាធម៌ សុចរិតភាព និងសេចក្តីស្រឡាញ់សន្តិ ភាពរបស់ប្រជាជាតិវៀតណាម។ អះអាងនូវគោលនយោបាយត្រឹមត្រូវរបស់បក្ស ស្តីពី សេរីភាពជំនឿសាសនា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការពិតជាក់ស្ដែង។ អះអាងនូវលទ្ធផលច្បាស់លាស់ក្នុងការថែទាំ និងកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជន ដែលត្រូវបានបង្ហាញតាមរយៈការចូលរួមពីមនុស្សរាប់ លាននាក់នៅក្នុងព្រឹត្តិការណ៍នៃមហាពិធីបុណ្យជាមួយនឹងភាពសប្បាយរីករាយ ជំនឿ ជាក់ ភាពពិសិដ្ឋ និងសណ្ដាប់ធ្នាប់។ អះអាងនូវឋានៈ កិត្យានុភាពអន្តរជាតិ និងទំនួល ខុសត្រូវរបស់វៀតណាមក្នុងការចូលរួមដោះស្រាយបញ្ហាសកល”។
ក្នុងពិធីបិទ មហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ បានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង
ហូជីមិញ ដោយសង្កត់ធ្ងន់ថា មហាពិធីបុណ្យវិសាខបូជា របស់អង្គការ សហប្រជាជាតិ ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម បានបង្ហាញឱ្យឃើញ កាន់តែច្បាស់អំពីជីវភាពសាសនាជាក់ស្ដែងដ៏សម្បូរបែប ចម្រុះ និងសេរីភាពនៅវៀត ណាម; រួមជាមួយនឹងការសន្យាយ៉ាងមុតមាំ និងការអនុវត្តជាក់ស្តែងរបស់បក្ស និងរដ្ឋ វៀតណាមក្នុងការគោរព និងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនគ្រប់រូប។ ទន្ទឹមនឹងនោះ អះអាងឡើងវិញនូវតួនាទីរបស់វៀតណាមជាមជ្ឈមណ្ឌលមួយក្នុង ចំណោមមជ្ឈមណ្ឌលព្រះពុទ្ធសាសនាពិភពលោក ដោយផ្សាភ្ជាប់ជាមួយនឹងសកម្ម ភាពការទូតវប្បធម៌ ជំរុញសាមគ្គីភាព ភាពសុខដុមរមនា ដើម្បីសន្តិភាព និងក្ដីសុភ មង្គលសម្រាប់មនុស្សជាតិ។
មហាពិធីបុណ្យវិសាខបូជា លើកទី២១ របស់អង្គការសហប្រជាជាតិ នឹងប្រារព្ធ ឡើងនៅឆ្នាំ២០២៦ នៅប្រទេសចិន៕

top