
បិទបញ្ចប់សម័យប្រជុំលើកទី៤៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
ក្រោយរយៈពេលជិត៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបិទបញ្ចប់សម័យប្រជុំលើកទី៤៦។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា៖ បណ្ដាសមិទ្ធិផលដែលទទួលបានរបស់រដ្ឋសភា នីតិកាលទី១៣ ដំបូងបង្អស់គឺដោយសាររដ្ឋសភា បានពង្រីកប្រជាធិបតេយ្យជិតស្និទ្ធិ ជាមួយប្រជាជន និងបានប្រជាជនគាំទ្រ ស្រុះចិត្តគំនិត៖
“ត្រូវអះអាងថា៖ ប្រជាជនស្រុះចិត្តគំនិត ប្រជាជនគាំទ្រ ប្រជាជនផ្តល់មតិប្រជាជនឃ្លាំមើល បានជា រដ្ឋសភាទើបបំពេញភារកិច្ចបានល្អ។ យើងបានជ្រួតជ្រាបគោលជំហរនេះ ធ្វើបានដូច្នេះ ទើបបង្កើតបានកម្លាំងរបស់រដ្ឋសភា។ ខ្ញុំចាត់ទុកនេះ គឺជាមេរៀនដ៏ជ្រាលជ្រៅ។”
ក៏ក្នុងព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិអំពីការត្រៀមរៀបចំសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣ នឹងប្រារព្វឡើងនាថ្ងៃទី២១ ខែមិនាខាងមុខនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម