ព័ត៌មាន

បិទបញ្ចប់សម័យប្រជុំលើកទី៣៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅពិធីបិទសម័យប្រជុំ (រូបថត៖ daibieunhandan.vn)
 

 នាថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់ប្រធាន រដ្ឋសភាវៀតណាម​លោកស្រី ​Nguyen Thi Kim Ngan សម័យប្រជុំលើក​ទី៣៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទប​ញ្ចប់។
 
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាបាន សម្រេចរួចរាល់កម្មវិធីដែល​ត្រូវបានដាក់ចេញ។ លោ​កស្រីប្រធាន​រដ្ឋសភាបាន​ លើកសំណើថា បន្ទាប់ពីសម័យប្រជុំនេះ រដ្ឋាភិបាល គណៈ កម្មាធិការក្រោមឱវាទ រដ្ឋសភា អគ្គលេខា​ធិការ​រដ្ឋសភា និងស្ថាប័ន អង្គការទាក់ទិននានា ​នឹងពឹងផ្អែក លើសន្និដ្ឋាន​របស់​គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភាដើម្បី​ទទួលយកនិងសុក្រិត​យ៉ាងឆាប់ៗ នូវគម្រោងច្បាប់ ពង្រាងសេចក្ដីសម្រេចចិត្ត និ​ងរបាយ​ការណ៍ស​ង្កេត ការណ៍នានា ដើម្បីបញ្ជូនទៅកាន់សមាជិកសភា ក៏​ដូចជាដើម្បីចុះហត្ថលេខា ចេញ​ផ្សាយផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top