ព័ត៌មាន

បិទបញ្ចប់សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


 សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា 

នាថ្ងៃទី​១៧ ខែឧស ឆ្នាំ២០១៧ ភាគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាវៀត​ណាម បាន បិទ​បញ្ចប់​សម័យ​ប្រជុំ​លើក​ទី​ ១០ ។​ ​មុនពេលបិទ​បញ្ចប់​សម័យ​ប្រជុំលើក​នេះ នៅពេលដែលផ្ដល់មតិស្ដីពីការទូទាត់ផ្ដាច់ថវិការដ្ឋឆ្នាំ ២០១៥​ គណៈ​​កម្មាធិការ​​អចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពគ្នាចំពោះចំនួនចំណូលសរុប ចំណាយសរុបនិង​ចំណាយ​ហួស​​កំរិត​​ថវិកា​ ដូ​ចជារបាយការណ៍របស់រ​ដ្ឋាភិបាល។ ទន្ទឹមនឹងនោះ​ បានឯកភាព​គ្នានឹង​ដាក់ជូន​ខ្លឹម​សារនេះ​​ជូន​​ចំពោះ​រដ្ឋសភា​ដើម្បី​អនុម័ត។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើ​ឲ្យ​រដ្ឋាភិបាល​​គប្បី​បញ្ជា​ណែនាំ​ស្ថាប័នទាក់ទិននា​នាគប្បីដោះបទពិសោធន៍ ពង្រឹងការ​គ្រប់គ្រងចំពោះ​បំណុល​សា​ធារណៈ​ ធានា​​ឲ្យបាន​​នូវតម្លា​ភាព​ ប្រសិទ្ធភាព សន្តិសុខហិរញ្ញវត្ថុជាតិ​ជាដើម៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top