ព័ត៌មាន

បិទបញ្ចប់សន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីអំពីការទប់ទល់នឹងគ្រោះធម្មជាតិ


បិទបញ្ចប់សន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីអំពីការទប់ទល់នឹងគ្រោះធម្មជាតិ

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងថ្ងៃធ្វើការទីពីរនៃសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ស្ដីអំពីការទប់ទល់នឹងគ្រោះធម្មជាតិលើកទី ១១ ប្រព្រឹត្តទៅនៅទីក្រុង Vinh ខេត្ត Nghe An ( ភាគកណ្ដាលវៀតណាម) តំណាងបណ្ដាខឿនសេដ្ឋកិច្ច APEC បានចែករំលែកអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអនុវត្តវិទ្យាសាស្ត្រ  បច្ចេកវិទ្យា ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ។ លោក Tran Quang Hoai អគ្គនាយកនាយកដ្ឋានបង្ការទប់ទល់នឹងគ្រោះធម្មជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយដឹងថា៖

“នាពេលខាងមុខនេះ ព័ត៌មានត្រូវបានជំរុញខ្លាំងក្លាជូនដល់សហគមន៍នៅតំបន់ឆ្ងាយដាច់ស្រយាល់ទៀត​ផង​។ យើងកំពុងអនុវត្តបច្ចេកវិទ្យានានាដើម្បីកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ។ ហើយអគ្គនាយកដ្ឋានកំពុងពិនិត្យមើលការប្រើប្រាស់បណ្ដាញសង្គម ដូចជា៖ facebook ជាដើម ដើម្បីជូនព័ត៌មានប្រកបដោយ​លឿន​បំផុតទៅកាន់ប្រជាជន ក៏ដូចជាទទួលព័ត៌មានពីប្រជាជនដល់ស្ថាប័នមជ្ឈឹមនិងស្ថាប័នបង្ការទប់ទល់នឹងគ្រោះធម្មជាតិនៅមូលដ្ឋាន ដើម្បីដោះស្រាយអោយទាន់ពេលវេលា៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


top