ព័ត៌មាន

បិទបញ្ចប់សន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា សន្និបាតមជ្ឈឹមលើកទី៣នីតិកាលទី១៣ បានសម្រេចជោគជ័យល្អប្រសើរ។ (រូបថត៖ VOV)
 

គណៈកម្មាធិការមជ្ឈឹមបក្សបានកោតសរសើររាល់ការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ក្នុងការជ្រួតជ្រាប រៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស និងការរៀបចំប្រកបដោយជោគជ័យនូវការ បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ហើយជាពិសេសក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ដែលកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាបច្ចុប្បន្នផងដែរ។

ក្រោយពីធ្វើការរយៈពេល៤ថ្ងៃ នារសៀលថ្ងៃទី៨ ខែកក្កដា សន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣បានបិទបញ្ចប់នៅរដ្ឋធានីហាណូយ។ អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong បានបូកសរុបឡើងវិញនូវលទ្ធផលសំខាន់ៗនៅសន្និបាតលើកនេះ។

លោកអគ្គលេខាបក្សបានឲ្យដឹងថា សន្និបាតបានឯកភាពលើការវាយតម្លៃពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុជាតិ ការវិនិយោគសាធារណៈរយៈពេល៥ឆ្នាំដំណាក់កាល២០១៦-២០២០ និងស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ផ្ដល់យោបល់ដើម្បីសុក្រិតសេចក្ដីព្រាងនៃផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុជាតិ និងការវិនិយោគសាធារណៈរយៈពេល៥ឆ្នាំដំណាក់កាល២០២១-២០២៥ ដើម្បីដាក់ជូនរដ្ឋសភានីតិកាលទី១៥ពិនិត្យមើលនិងសម្រេចនៅសម័យប្រជុំលើកទី១ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដានេះ។

គណៈកម្មាធិការមជ្ឈឹមបក្សបានកោតសរសើររាល់ការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ក្នុងការជ្រួតជ្រាប រៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស និងការរៀបចំប្រកបដោយជោគជ័យនូវការ បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ហើយជាពិសេសក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ដែលកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាបច្ចុប្បន្នផងដែរ។ ក្នុងឆមាសទី១ឆ្នាំ២០២១ សេដ្ឋកិច្ចសម្រេចបានកំណើន ៥,៦៤% ខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ចំណូលថវិការដ្ឋសម្រេចបានជាង ៥៨,២%នៃការគ្រោងទុក កើន១៥,៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០; សកម្មភាពវិនិយោគ ផលិតកម្មអាជីវកម្ម នាំចេញនាំចូល បន្តអភិវឌ្ឍន៍។ ប៉ុន្តែ មជ្ឈឹមក៏បានលើកច្បាស់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆមាសទី១ មិនទាន់សម្រេចបានគោលដៅដែលបានដាក់ចេញឡើយ។ លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ហេតុដូច្នេះ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលត្រូវការបន្តខិតខំប្រឹងប្រែងថែមទៀត ជ្រួតជ្រាបយ៉ាងពេញលេញ ជ្រាលជ្រៅនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដើម្បីអាចអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅទូទៅនៃអាណត្តិទាំងមូលនោះ គឺធានាកំណើនសេដ្ឋកិច្ចយ៉ាងលឿន ប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋាននៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តភាព ដើម្បីដល់ឆ្នាំ២០២៥ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្មតាមទិសទំនើប”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top