ព័ត៌មាន

បិទបញ្ចប់មហាស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម


 ទិដ្ឋភាពនៅពិធីបិទបញ្ចប់ (រូបថត៖ VOV)
 

ក្រោយរយៈពេល៥ថ្ងៃប្រព្រឹត្តទៅដោយមានសកម្មភាពដ៏ផុលផុសជាច្រើន មហោស្រព​អន្តរជាតិ​ក្បាច់គុន​បុរាណ​វៀត​ណាម​លើកទី៧ ឆ្នាំ២០១៩ បានបិទ បញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា​នៅទីក្រុង Quy Nhon​ ខេត្ត Binh Dinh។
 
មហោ ​ស្រពលើកនេះទទួលបានការចូលរួមរបស់គ្រូបង្ហាត់ក្បាច់គុ​ន និងកូនសិស្សចំនួន១៣០០ នាក់​មក​ពីក្លឹ​បក្បាច់​គុន​ និងវិញ្ញាសារក្បាច់គុនជាច្រើននៅក្នុង​និងក្រៅប្រទេស។ លោក Ta Xuan Chanh នាយក​មន្ទីរ​វប្បធម៌​​និងកីឡាខេត្ត Binh ​Dinh បានសង្កត់​ធ្ងន់ថា៖
 
“មហោស្រព​អន្តរជាតិក្បាច់គុនបុរាណវៀតណាមលើកទី៧ Binh Dinh ឆ្នាំ ២០១៩ត្រូវបាន​រៀប​ចំ​ឡើង​យ៉ាង​មហោ​ឡារឹក ពោរពេញទៅដោយចំណងមិត្ត ភាព សាមគ្គីភាព ព្រមទាំងលើក​សរសើរ​ប្រពៃណី​គោរព​សេចក្ដី​គួរសម​របស់​ ប្រជាជាតិវៀតណាម ក៏ដូចជាលក្ខណៈល្អប្រសើរនៃតំបន់ក្បាច់គុន Binh Dinh ទៀតផង។ ការ​ចូល​រួម​របស់​បណ្ដាគ្រូបង្ហាត់គុន កូនសិស្សវៀតណាម ក៏ដូចជា ក្រុមក្បា​ច់គុនមក​ពីប្រទេស​និង​តំបន់​ដែនដី​ជា​ច្រើន​ បានរួមចំណែកដ៏សំខាន់ ធ្វើឡើងជោគជ័យរួមនៃមហោស្រពឆ្នាំនេះ”៕ ​

 

តាម VOV5 - វិទ្យុ​សំឡេង​វៀត​ណាម​
 


top