ព័ត៌មាន

បិទបញ្ចប់ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧


ទិដ្ឋភាពនៃពិធីបិទ (រូបថត៖ VOV)
 

 ពិធី​បុណ្យឆ្នាំនេះទាក់ទាញភ្ញៀវទេសចរប្រមាណ៥ហ្មឺននាក់ មកដល់ខេត្តDak Lak ដែលក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន៦ពាន់នាក់។ សកម្មភាពនៃពិធី បុណ្យនេះសុទ្ធតែមានគំនិតដ៏វិសេសវិសាល ដែលពោរ​ពេញ​ទៅ​ដោយ​អត្ត​​សញ្ញាណវប្បធម៌នៃតំបន់ព្រៃភ្នំនេះ។ ក្នុងនោះ ពិព័រណ៍កាហ្វេបានទាក់ទាញការ ចូលរួម​របស់​ស្តង់​ទំនិញ​ចំនួន៨០០របស់សហគ្រាសផលិត កែច្នៃ នាំចេញកាហ្វេ ចំនួន ២៣០អង្គភាព នៅក្នុងនិងក្រៅប្រទេស។ នៅក្នុង​កិច្ចប្រជុំពន្លឿនវិនិយោគ តំបន់ Tay Nguyen មានគម្រោងចំនួន៣៨ដែលត្រូវ​បាន​ប្រគល់​សេចក្ដី​សម្រេច​ វិនិយោគ វិញ្ញាបនប័ត្រការចុះឈ្មោះវិនិយោគ និងអនុស្សរណៈយោគយល់ ក្នុងដើមទុនសរុបចំនួន៧១ទ្រីលាន​ដុង។

​ថ្លែងនៅពិធីបិទ លោក Nguyen Tuan Ha អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Dak Lak បាន​វាយ​តម្លៃ​ថា​៖​“ជោគជ័យ​នៃពិធីបុណ្យនេះគឺ​ជាកម្លាំងចលករ​ដ៏ខ្លាំងក្លា​ដើម្បី​អោយ​យើង​បន្ត​លើក​តម្កើង​ផលិត​ផល​កាហ្វេវៀត​ណាម​។ ជាពិសេសគឺពាណិជ្ជសញ្ញានិងម៉ាក សម្គាល់ភូមិសាស្ត្រកាហ្វេ Buon Ma Thuot លើទីផ្សារ​អន្តរ​ជាតិ​ ក៏ដូចជាបំណង ប្រាថ្នាផ្សព្វផ្សាយកាហ្វេពិសេស នាំ Buon Ma Thuot ក្លាយទៅជា “គោលដៅនៃ កាហ្វេ​ពិភពលោក​”​។ ពិធីបុណ្យលើកនេះក៏បានរួមចំណែកផ្សព្វផ្សា​យឧត្តមភាព សក្ដានុភាពផ្សេងៗនៅតំបន់ ​Tay Nguyen ជាពិសេសគឺលើ​វិស័យកសិកម្ម ឧស្សា ហកម្មកែច្នៃ ថាមពល​កកើតឡើងវិញ ព្រមទាំង​រីកសាយ​ភាយ​តម្លៃ​វប្បធម៌​ ប្រពៃណីរបស់បណ្ដាជន​ជាតិក្នុងតំបន់ ផងដែ​រ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top