ព័ត៌មាន

បារាំងមាននាយករដ្ឋមន្ត្រីថ្មី

ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ១៣ ខែធ្នូ បានតែងតាំងលោក Francois Bayrou ជានាយករដ្ឋមន្ត្រីថ្មី ដោយប្រគល់ភាកិច្ចឱ្យអ្នកនយោបាយកណ្តាលនិយមជើងចាស់នេះ នាំប្រទេសបារាំងចេញពីវិបត្តិនយោបាយដ៏ធំបំផុតទីពីរក្នុងរយៈពេល ៦ ខែកន្លងទៅ។

លោក Bayrou ដែលមានអាយុ ៧៣ ឆ្នាំគឺជានាយករដ្ឋមន្ត្រីទីបីដែលត្រូវបានតែងតាំងនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Macron នៅឆ្នាំ២០២៣នេះ។ អាទិភាពសម្រាប់លោក Bayrou ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Macron គឺបញ្ហាថវិកាឆ្នាំ ២០២៥។ ការប្រឆាំងរបស់សភាបារាំងចំពោះច្បាប់ថវិកាឆ្នាំ ២០២៥ បាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Michel Barnier ។

លោក Francois Bayrou ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងថ្មីនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤។ រូបថត៖ REUTERS/TTXVN

ថ្លែងនៅក្នុងពិធីប្រគល់តំណែងពីលោក Michel Barnier នាយករដ្ឋមន្ត្រីថ្មីលោក Bayrou បានឲ្យដឹងថា លោកបានដឹងយ៉ាងជ្រាលជ្រៅអំពីទំហំនៃបញ្ហាហិរញ្ញវត្ថុ និងនយោបាយនៅក្នុងប្រទេសបារាំង ដោយប្រៀបប្រដូចឱនភាពថវិកានាពេលបច្ចុប្បន្នជាមួយនឹងបេសកកម្ម "ឆ្លងកាត់ភ្នំហិម៉ាឡៃយ៉ា"អញ្ជឹង។

នាថ្ងៃដដែល គណបក្សសាធារណរដ្ឋអភិរក្សនិយម (LR) បានប្រកាស នឹងធ្វើការសម្រេចចិត្តថា នឹងចូលរួមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី Bayrou ដែរ ឬអត់ បន្ទាប់ពីលោក Bayrou បង្ហាញពីកម្មវិធីនយោបាយរបស់ខ្លួន៕


top