ព័ត៌មាន

បារាំងប្រគល់វ៉ាក់សាំង Astra Zeneca ចំនួន ៦៧០ ០០០ ដូសជូនវៀតណាម

ប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ TTXVN)


នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា បារាំងបានសម្រេចចិត្តចែករំលែក វ៉ាក់សាំង  Astra Zeneca ចំនួន ៦៧០ ០០០ ដូសជូនវៀតណាមតាមរយៈយន្តការ Covax ។ ស្ថានទូតបារាំងប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា តាមផែនការចំនួនវ៉ាក់សាំងទាំងនេះនឹងត្រូវបានប្រគល់ជូនវៀតណាមក្នុងរយៈពេលឆាប់ៗខាងមុខ ពោលគឺនៅចុងខែសីហា និងដើមខែកញ្ញា ដើម្បីបម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។នៅតំបន់អាស៊ី វៀតណាមគឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានបារាំងជួយឧបត្ថម្ភវ៉ាក់សាំងជាបន្ទាន់ក្នុងដំណាក់កាលនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top