ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel
ក្នុងជំនួបនាថ្ងៃទី១៩ តុលា នៅទីក្រុង ព្រុចស៊ែល (រូបថត៖ AFP/TTXVN)
នាថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៧ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel បានដាស់តឿនឲ្យភាគីនានាក្នុងជំលោះនៅ ប៉ែកខាងកើតអ៊ុយក្រែន អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថ លេខាកាលពីឆ្នាំ២០១៥យ៉ាងឆាប់បំផុតដែលអាចធ្វើបាន។
ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹកនាំទាំង២រូបចាត់ទុកថា គ្មានរបៀបណាដែលអាចជំនួសឲ្យ ដំណោះស្រាយសន្តិភាពបានឡើយ ព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់ដាក់ចេញវិធានការ ជាភ្លាមមួយរំពេចសំដៅដោះស្រាយស្ថានការណ៍សន្តិសុខអស្ថិរភាពនាបច្ចុប្បន្ន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម