ព័ត៌មាន

បរិយាកាសទទួលអំណរបុណ្យណូណែលនៅវៀតណាម

នាយប់ថ្ងៃទី២៤ ខែធ្នូ ប្រជាជននៅតាមតំបន់ជាច្រើនរបស់វៀតណាម បានចូលរួមអំណរសាទរបុណ្យណូអែលដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។

សាសនិកកាតូលិកនៅខ័ណ្ឌ Thu Duc ទីក្រុងហូជីមិញប្រមូលផ្ដុំគ្នានៅព្រះវិហារ។ (រូបថត៖ VOV)



នៅទីក្រុងហូជីមិញ គ្រួសារនិងយុវជនជាច្រើនកុះករបានចុះផ្លូវ ដើរថ្មើជើងតាមដងវិថី ឬទៅទស្សនាវិហារកាតូលិក ហើយថតរូបជាអនុស្សាវរីយ៍។

នៅទីក្រុងហាយហ្វុង បណ្ដាព្រះវិហារ និងសង្កាត់កាតូលិកបានតុប តែងយ៉ាងភ្លឺចិញ្ចែងចិញ្ចាច ហើយរៀបចំសកម្មភាពជាច្រើនសម្រាប់ សាសនិកជនទទួលអំណរបុណ្យណូអែលក្នុងបរិយាកាសដ៏កក់ក្ដៅនិងសុខសាន្តត្រាណ។

នៅខេត្ត ក្វាងនិញ សកម្មភាពអំណរសាទរបុណ្យណូអែលគួរឲ្យទាក់ ទាញជាច្រើនត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលទីក្រុងហាឡុង ដូចជា៖ កម្មវិធីបាញ់ភ្លៀងធ្លាក់ព្រិលសិប្បនិម្មិត ការតុបតែងដើមណូអែលនៅ មណ្ឌលលេងកំសាន្ត Sun World ការរីករាយជាមួយវិថីអាហារ រួមជាមួយ សកម្មភាពសម្ដែងសិល្បៈជាច្រើនទៀតនៅទីលាន Sun Carnival ជាដើម។

នាយប់ថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងដាណាំង ទោះបីជាមានភ្លៀងធ្លាក់តិចតួច ក៏ដោយ ប៉ុន្តែប្រជាជន នៅតែហូរមកព្រះវិហារនិងព្រះសហគមន៍កាតូលិក យ៉ាងច្រើនសន្ធឹកសន្ធាប់។ លោកស្រី Nguyen Nga ពលរដ្ឋម្នាក់នៅទីក្រុង ដាណាំង បានចែករំលែកថា៖ “មិនត្រឹមតែអ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់គ្នា សុទ្ធតែរីករាយជាមួយបរិយាកាសបុណ្យណូអែលនេះ។ ពេលមកដល់ទីនេះ អ្នកណាក៏បួងសួងសុំឲ្យព្រះប្រទានពរជ័យដល់អ្នករាល់គ្នាក្នុងក្រុមគ្រួសារឲ្យបានជួបតែសំណាងល្អ”៕


top