ព័ត៌មាន

បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់ទីក្រុងដាណាំងក្នុងឱកាសបុណ្យតេតឆ្នាំជូតទោស័កកើនជាង១៣%

ក្នុងឱកាសបុណ្យតេតនេះដែរ មន្ទីរទេសចរណ៍ទីក្រុងដាណាំងនឹងសហការជាមួយបណ្ដាអង្គភាព សហគ្រាស រៀបចំសកម្មភាព ព្រឹត្តិការណ៍ អបអរសាទរឆ្នាំថ្មីជាច្រើន។

ភ្ញៀវទេសចរដើរកំសាន្តនៅតាមមាត់ទន្លេ Han ទីក្រុងដាណាំង (រូបថត៖ TTXVN)

ក្នុងឱកាសបុណ្យតេតឆ្នាំជូតទោស័ក២០២០ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់ទីក្រុងដាណាំងភាគកណ្ដាលវៀតណាម ត្រូវបានប៉ាន់ស្មានសម្រេចបាន១៨សែននាក់ កើនជាង​ ១៣%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។

ក្នុងឱកាសបុណ្យតេតនេះដែរ មន្ទីរទេសចរណ៍ទីក្រុងដាណាំងនឹងសហការជាមួយបណ្ដាអង្គភាព សហគ្រាស រៀបចំសកម្មភាព ព្រឹត្តិការណ៍អបអរសាទរឆ្នាំថ្មីជាច្រើន។ ក្នុងនោះមានព្រឹត្តិការណ៍លេចធ្លោមួយចំនួនដូចជា៖ វិថីផ្កាបុណ្យតេតនៅតាមមាត់ទន្លេ Han ទាំងសង្ខាង និងទីកន្លែងមួយចំនួនទៀតនៅមជ្ឈមណ្ឌលទីក្រុង កម្មវិធីបាញ់កាំជ្រួចនារាត្រីឆ្លងឆ្នាំថ្មី និងកម្មវិធីវប្បធម៌សិល្បៈជាច្រើនផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top