ព័ត៌មាន

បន្លែ​និង​​ផ្លែឈើ​របស់​វៀតណាមកំណត់​គោល​ដៅ​នាំចេញ​ចំនួន ១០ ពាន់​លាន​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ឆ្នាំ

នៅក្នុងមហាសន្និបាតអាណត្តិទី៥ (២០២៤-២០២៩) ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៦ មករា សមាគមន៍បន្លែនិងផ្លែឈើវៀតណាមបានឲ្យដឹងថា ចាប់ពីឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្ន ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមមានកំណើនគួរឲ្យកត់សម្គាល់។

នៅឆ្នាំ ២០២៣ ការនាំចេញបន្លែនិងផ្លែឈើជាលើកដំបូងបានឈានដល់កម្រិតកំណត់ត្រា ៥,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៦០% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងឆ្នាំមុន ការនាំចេញបន្លែនិងផ្លែឈើសម្រេចបាន ៧,២ ពាន់លានដុល្លារអាមេរិក។

គណៈប្រតិបត្តិនៃសមាគមន៍បន្លែនិងផ្លែឈើវៀតណាម - អាណត្តិទី ៥ (២០២៤-២០២៩)។ រូបថត៖ Nguyen Quang/VOV

ក្នុងអាណត្តិទី៥ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានលើកភារកិច្ចចំនួន ៧ ដែលបង្កើតលក្ខខណ្ឌសម្រាប់ផលិតករនិងសហគ្រាស ក្នុងកិច្ចសហប្រតិបត្តិការ បណ្តាក់ទុនរួមគ្នា តភ្ជាប់និងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព យូរអង្វែង លើកកំពស់ទីតាំងនិងឋានៈរបស់បន្លែនិងផ្លែឈើវៀតណាមលើឆាកអន្តរជាតិ។  លោក Nguyen Thanh Binh ប្រធានសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានឲ្យដឹងថា ផ្នែកទំនិញបន្លែនិងផ្លែឈើវៀតណាមបានកំណត់គោលដៅនាំចេញចំនួន ១០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៖ “យើងបន្តផ្តល់អនុសាសន៍របស់សហគ្រាសដល់រដ្ឋក្នុងការកសាងនិងកែសម្រួលគោលនយោបាយឱ្យសមស្របទៅនឹងស្ថានភាពថ្មី។ តាមនោះ ជួយឲ្យអ្នកផលិតនិងសហគ្រាស សម្របខ្លួនទៅនឹងការប្រែប្រួលរបស់ទីផ្សារ។ តួនាទីជាស្ពានក៏ត្រូវបានសមាគមអនុវត្តជាប្រចាំ និងត្រូវបានចាត់ទុកជាសកម្មភាពសំខាន់ក្នុងពេលខាងមុខ”៕


top