ព័ត៌មាន

បន្តអនុវត្តន៍បំណងប្រាថ្នាផ្លាស់ប្ដូរឌីជីថលនៅវៀតណាម

យោងតាមអ្នកជំនាញជាច្រើនបានវាយតម្លៃថា នារយៈពេលកន្លងទៅ ការផ្លាប់ប្ដូរឌីជីថលនៅវៀតណាមទទួលបានការយកចិត្តទុកដាក់វិនិយោគ និងជំរុញយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មានតាំងពីមុនមក។ បក្ស រដ្ឋ និងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ ទិសដៅ និងដំណោះស្រាយដ៏សំខាន់ៗជាច្រើន សម្រាប់ការផ្លាស់ប្ដូរឌីជីថល ខណៈពេលដែលស្ថាប័នរដ្ឋ សហគមន៍ធុរកិច្ច និងប្រជាជនបានជួយជ្រោមជ្រែង និងអនុវត្តន៍យ៉ាងសកម្មផងដែរ។
 

ប្រភព៖ tuyengiao.vn


មហាសន្និបាតលើកទី ១៣ របស់បក្សបានកំណត់ថា ការផ្លាស់ប្ដូរឌីជីថលគឺជាកម្លាំងចលករ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ យោងតាមគោលដៅនេះ នាខែឧសភា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ក្រោយមក គណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិកត្រូវបានបង្កើតឡើង ដោយផ្អែកលើការពង្រឹងគណៈកម្មាធិការជាតិ ទទួល បន្ទុករដ្ឋាភិបាលអេឡិចត្រូនិក។ នាពេលថ្មីៗនេះ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ក៏បានដាក់ជូនរដ្ឋាភិបាលនូវសេចក្ដីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលជាមួយនឹងខ្លឹមសារគ្របដណ្ដប់ គោលដៅផ្លាស់ប្ដូរឌីជីថលលើគ្រប់វិស័យ ជាពិសេសគឺវិស័យផ្លាស់ប្ដូរឌីជីថលអាតិភាពចំនួន ៨។ ជាក់ស្ដែង ការផ្លាស់ប្ដូរឌីជីថលមានការវិវឌ្ឍយ៉ាងសកម្ម ជាពិសេសគឺការយល់ដឹង។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Huy Dung បានអះអាងថា៖ "ការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២១ ទទួលបានលទ្ធផលដ៏សំខាន់ៗមួយចំនួន។ ជាពិសេស គឺការយល់ដឹងអំពីការផ្លាស់ប្ដូរឌីជីថលក្នុងស្ថាប័នរដ្ឋ សហគ្រាស និងប្រជាជនទាំងមូលត្រូវបានបើកកម្ពស់។បច្ចេកវិទ្យាឌីជីថលបានជ្រាបចូលទៅក្នុងសកម្មភាពរបស់រដ្ឋាភិបាល វិស័យសេដ្ឋកិច្ច និងសង្គម”។

គួរកត់សម្គាល់ថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ការខិតខំប្រឹងប្រឹងផ្លាស់ប្ដូរឌីជីថលត្រូវបានពន្លឿនលើគ្រប់វិស័យ និងគ្រប់កម្រិត។ ការផ្លាស់ប្ដូរឌីជីថលកាន់តែជ្រៀតចូលទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ ដោយនាំមកនូវផលប្រយោជន៍ដ៏ធំធេងជាច្រើន និងលេចធ្លោ ជាពិសេសគឺលើវិស័យសុខាភិបាល ការអប់រំ ពាណិជ្ជកម្មអេឡិចត្រូនិក ឬការគ្រប់គ្រងរដ្ឋ។ លោក Nguyen Van Khoa ប្រធានសមាគម Software និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានវាយតម្លៃថា៖ “ការផ្លាស់ប្តូរឌីជីថលកំពុងបង្កើតការផ្លាស់ប្ដូរដែលមិនធ្លាប់មានតាំងពីមុនមកលើគ្រប់វិស័យ។ ឧទាហរណ៍ នៅទីក្រុង Da Nang ប្រជាជនអាចចុះឈ្មោះទិញអគ្គិសនីយ៉ាងងាយស្រួលតាមរយៈស្មាតហ្វូន ។ នៅខេត្ត Lang Son មេភូមិបានក្លាយទៅជាប្រធានក្រុមការងារបច្ចេកវិជ្ជាសហគមន៍ ជួយណែនាំប្រជាជនឱ្យអភិវឌ្ឍន៍ហាងឌីជីថល ជួយបង្កើនបរិមាណជលផលបញ្ចេញលក់ឡើង ១៧៤ ដង”។

 

លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័តំមាន និងផ្សព្វផ្សាយវៀតណាម


ទោះយ៉ាងណាក៏ដោយ នៅក្នុងវេទិកាកម្រិតខ្ពស់នៃការផ្លាស់ប្តូរឌីជីថលវៀតណាមនៅលើបណ្ដាញអនឡាញ ដោយប្រធានបទ "ពន្លឿនការផ្លាស់ប្តូរឌីជីថល - ឆ្ពោះទៅរកវៀតណាមឌីជីថល" នៅខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ អ្នកជំនាញជាច្រើនបានវាយតម្លៃថា ការផ្លាស់ប្តូរឌីជីថលនៅវៀតណាមនៅតែមានបញ្ហាប្រឈមជាច្រើន។ ក្រោយពី “ឆ្នាំផ្លាស់ប្ដូរឌីជីថលជាតិ ២០២០” នោះ  វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលដើមដំបូងក្នុងដំណើរការអនុវត្តន៍កម្មវិធីផ្លាស់ប្តូរឌីជីថល។ ដូច្នេះ ចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីក្ដាប់ជាប់ឱកាសផ្លាស់ប្ដូរឌីជីថល សម្រេចគោលដៅ និងបំណងប្រាថ្នាផ្លាស់ប្ដូរឌីជីថល។ ក្នុងនោះ សហគ្រាសឌីជីថលបានទទួលភារកិច្ចដ៏ធំធេងបំផុត។ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័តំមាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “សហគ្រាសបច្ចេកវិទ្យាឌីជីថលគួរតែទទួលខុសត្រូវក្នុងការអភិវឌ្ឍមូលដ្ឋានផ្លាស់ប្ដូរឌីជីថលជាតិ។ ការទទួលយកការអភិវឌ្ឍមូលដ្ឋាននេះគឺជាការទទួលយកបេសកកម្មជាតិ ព្រោះថា មូលដ្ឋានទាំងនេះមិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ថែមទាំងជួយវៀតណាមក្លាយទៅជាប្រទេសឌីជីថលយ៉ាងឆាប់រហ័ស បង្កើតកម្លាំងចលរកំណើនប្រកបដោយនិរន្តរភាព ដើម្បីវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០៤៥ ខាងមុខផងដែរ”។

លោករដ្ឋមន្ត្រី Nguyen Manh Hung បានអះអាងថា ឆ្នាំ ២០២២ គឺជាឆ្នាំជំរុញយ៉ាងខ្លាំងក្លាការផ្លាស់ប្ដូរឌីជីថលលើគ្រប់វិស័យ គ្រប់ជ្រុងជ្រោយនៅទូទាំងប្រទេស។ ការផ្លាស់ប្ដូរឌីជីថលចាំបាច់ត្រូវបន្តជំរុញយ៉ាងខ្លាំងក្លាលើគ្រប់កម្រិត គ្រប់វិស័យ ដើម្បីគោលដៅដល់ឆ្នាំ ២០៣០ សម្រេចការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច ឌីជីថលសម្រេចបានប្រមាណ ៣០% នៃGDP ហើយវៀតណាមជាប់ក្នុងចំណោមប្រទេសជួរមុខទាំង ៥០ ក៏ដូចជាជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់អាស៊ានអំពីការផ្លាស់ប្ដូរឌីជីថលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top