នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ក្រោយពីការចរចារយៈពេល៣៦ឆ្នាំ វៀតណាមនិងចិនបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការសម្រេចការងារខ័ណ្ឌសីមា បោះ បង្គោលព្រំដែនគោក ដែលមានប្រវែងជិត ១.៤៥០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៧ របស់វៀតណាម ស្រុកនិងទីរួមខេត្តចំនួន ១៥ នៃខេត្តយូណាន និងតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត ក្វាងស៊ី របស់ប្រទេសចិន។ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០០៩ វៀតណាម និងចិនបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន៣ស្តីពីព្រំដែន។ ការដែលប្រទេសទាំងពីរបានបញ្ចប់ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក និង ការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក គឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយ ដែលមានអត្ថន័យធំធេងទាំងផ្នែកនយោបាយ គតិយុត្ត និងការទូត។
ទិដ្ឋភាពនៅសន្និសីទបូកសរុប ២៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញា និង ១៥ ឆ្នាំនៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោកវៀតណាម - ចិន។ (រូបថត៖ VOV)