ព័ត៌មាន

បន្តពូនជ្រុំទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា

នាព្រឹកថ្ងៃទី៨ ខែកក្កដា កម្មវិធីហ្វឹកហាត់លើកទី៣ សម្រាប់ថ្នាក់ដឹកនាំ វ័យក្មេងនៃមូលដ្ឋានជាប់ព្រំដែនគ្នាវៀតណាម-ឡាវ-កម្ពុជា បានបើកនៅរដ្ឋធានី វៀងច័ន្ទ ប្រទេសឡាវ។

គណៈប្រតិភូ និងថ្នាក់ដឹកនាំវ័យក្មេងវៀតណាម-ឡាវ-កម្ពុជា ថតរូបអនុស្សាវរីយ៍។ (រូបថត៖ Tran Tuan, Ho Hai/VOV-Vientiane)
ថ្លែងសុន្ទរកថាបើក លោកស្រី Sisay Ludetmounsone ប្រធានគណៈចាត់តាំងមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ វគ្គហ្វឹកហាត់លើកនេះ ដែលជាការបន្តអនុវត្តន៍លទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំង៣ ឡាវ-វៀតណាម-កម្ពុជា ព្រមទាំងជាទំនាក់ទំនងប្រពៃណីដ៏ ល្អប្រសើរ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលបង្កប់នូវអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ បក្សទាំងបី។ ក្នុងវគ្គហ្វឹកហាត់ សិក្ខាកាមនឹងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់បក្សនិមួយៗ ប្រទេសនីមួយៗ ហើយរួមគ្នារំលឹកឡើងវិញនូវ ប្រពៃណីប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព ភាពជិតស្និទ្ធ និងការជួយឧបត្ថម្ភគ្នា ទៅវិញទៅមករវាងបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបី ក៏ដូចជាចែករំលែក បទពិសោធន៍ក្នុងការកសាងប្រទេសជាតិរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ នា បច្ចុប្បន្ន ផងដែរ។
សិក្ខាកាមនឹងពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទពាក់ព័ន្ធនឹងសកម្មភាពនៃប្រទេសទាំងបីដូចជា៖ ទំនាក់ទំនងប្រពៃណីវៀតណាម-ឡាវ-កម្ពុជា; ការកសាង និងការ ពារព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការនៃប្រទេសទាំងបី; យុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងបីក្នុងបរិបទនៃសមាហរណកម្ម តំបន់និងអន្តរជាតិ; កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងបី។ ល៕
  
 

top