លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានទទួលទានអាហារពេលព្រឹកការងារជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីឡាវ សុន សាយ ស៊ីផាន់ដូន។ រូបថត៖ VNA
នៅទីនេះ នាយករដ្ឋមន្ត្រីទាំងបីរូបបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាត្រីភាគី; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ; ឯកភាពគ្នាបង្កើតរបកគំហើញថ្មីៗ ផ្សាភ្ជាប់សេដ្ឋកិច្ច ខ្សែសង្វាក់ផ្គត់ផ្គង់ តភ្ជាប់ផ្លួវដឹកជញ្ជូន បើកជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុងធំៗ និងតភ្ជាប់ថាមពល ភស្តុភារកម្ម និងពាណិជ្ជកម្មឆ្លងដែន...។
ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា នាយករដ្ឋមន្ត្រីទាំងបីរូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសទាំងបី ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានដទៃទៀត ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់អាទិភាពលើកការពូនជ្រុំ ជំរុញទំនាក់ទំនងត្រីភាគីជានិច្ច ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង លោកនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីឡាវ សុន សាយ ស៊ីផាន់ដូន ចាប់ដៃសាមគ្គី។ រូបថត៖ VNA
នៅក្នុងកិច្ចប្រជុំនេះផងដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក សុន សាយ ស៊ីផាន់ដូន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជាប្រចាំ ជាមួយលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ដើម្បីបន្តនាំទំនាក់ទំនងត្រីភាគីឲ្យមានការអភិវឌ្ឍជាក់ស្តែងប្រកបដោយប្រសិទ្ធភាពជាង នាពេលអនាគត៕